ខេត្តសៀមរាប ៖ មន្ត្រីអាជ្ញាធរខេត្តបានអះអាងជាថ្មីថា គម្រោងស្ថាបនាស្ពានថ្មី និងពង្រីកផ្លូវចេញពីរង្វង់មូលព្រះរាជដំណាក់ទៅកាន់ស្តុបតុលាការចាស់មិនបានប៉ះពាល់ដល់ដើមឈើធំៗទាំងស្រុងទេ គឺមានតែបួនដើមប៉ុណ្ណោះដែលត្រូវពិចារណាកាប់ចោល។
ការបកស្រាយសាជាថ្មីនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយរវាងមន្ត្រីសាលាខេត្តសៀមរាបជាមួយមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកាលពីល្ងាច ថ្ងៃទី២៨ មីនា ២០១៤ នៅសាលប្រជុំលេខ២នៃអគារសាលាខេត្ត។
ថ្លែងក្នុងសន្និសីទនោះ លោកគឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអះអាងថា គម្រោងកាប់ដើមឈើនោះមិនបានប៉ះពាល់ដើមឈើទាំងអស់ទេ គឺមានតែបួនដើមប៉ុណ្ណោះដែលត្រូវប្រឈមការចាប់ ព្រោះវាដុះនៅលើទីតាំងដែលត្រូវពង្រីកផ្លូវ។ លោកបន្តថា ដើមឈើទាំង៤ដើមនោះ មាន២ដើមជាប្រភេទដើមអំពិលទឹកបារាំងដុះនៅជិតស្តុបតុលាការចាស់ និង២ដើមទៀតជាប្រភេទដើមដូង និងដើមធ្នង នៅម្តុំមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ