ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងស៊េរី​ណា បំបាក់នាង​លី​ណា​ យកឈ្នះពានជើងឯក Sony Open ជា​លើក​ទី​7

11 ឆ្នាំ មុន

កីឡាការិនី​លំ​ដាប់​ទី​១ ​ពិភព​លោក​ជាតិ​អាមេរិក​ ស៊េរី​ណា វី​លៀម​​​ បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​ បន្ទាប់​ពី​បំបាក់​បាន​កីឡាការិនី​លំដាប់​ទី​២​ ពិ​ភព​លោក ​​លី​ណា ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​បាល់​ Sony ​Open ​ដែល​​ប្រ​ព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុងម៉ៃ​អា​មី​​​ រដ្ឋ​ផ្លរី​ដា​ សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២៩​​ ខែ​មី​នា​ម្សិល​មិញ ​។

កីឡាការិនី​លំ​ដាប់​ទី​១ ​ពិភព​លោក​ជាតិ​អាមេរិក​ ស៊េរី​ណា វី​លៀម​​​ បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​ បន្ទាប់​ពី​បំបាក់​បាន​កីឡាការិនី​លំដាប់​ទី​២​ ពិ​ភព​លោក ​​លី​ណា ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​បាល់​ Sony ​Open ​ដែល​​ប្រ​ព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុងម៉ៃ​អា​មី​​​ រដ្ឋ​ផ្លរី​ដា​ សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២៩​​ ខែ​មី​នា​ម្សិល​មិញ ​។

ស៊េរី​ណា​ បាន​យក​ឈ្នះ​នាងលី​ណា​​​ ក្នុង​លទ្ធ​ផល​៧-៥​ និង​៦-១​ ទទួល​បាន​ពាន​ជើង​ឯក​ជា​លើក​ទី​២​ ប្រ​ចាំ​ឆ្នាំ​២០១៤​ ។ សូម​បញ្ជាក់​ថា ជ័យ​ជម្នះ​ពាន​ជើង​ឯក​លើក​ដំបូង​របស់​កីឡា​ការិនី​វ​័យ​៣២​​ឆ្នាំ​រូបនេះ​កើត​ឡើង​កាល​ពី​ដើម​ឆ្នាំ​មក​ម្លេះ​នា​ទី​ក្រុង​ប្រ៊ីស​បេន ប្រ​ទេសអូ​ស្ត្រា​លី​ ​​។ តែ​លើក​នោះ​គឺ​មិន​ធំ​ដុំ​ដូច​ជា​លើក​នេះ​ឡើយ​ ។ បើ​និយាយ​ក្នុង​អា​ជីព​វិញ​ នេះ​គឺ​ជា​ពាន​ជើង​ឯក​លើក​​ទី​៥៩ ​របស់​នាង​ហើយ ​។ ​

និយាយ​ជា​រួម​មក​ សម្រាប់​នាងស៊េរី​ណា​​​​ នេះ​គឺ​ជា​លើក​ទី​៧​​ ហើយ​ដែល​នាង​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​កម្ម​វិធី Sony Open ហើយ​ដណ្តើម​បាន​​​ពាន​ជើង​ឯក​ ខណៈ​រូប​នាង​បាន​ចាប់​ប្រ​កួត​នៅទី​នេះ​ក្នុង​វ័យ​១៦​ឆ្នាំ​ ។​

​ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ពាន​ ស៊េរី​ណា​​ បាន​​បញ្ជាក់​ថា​ ៖ «នេះ​ពិត​ជា​ជ័យ​ជម្នះ​យ៉ាង​សំ​​ខាន់​មួយ ។ វា​សំ​ខាន់​ពី​ព្រោះ​ ជាជ័យ​ជម្នះ​លើ​នាង​លី​ណា​ ដែល​ការ​លេង​របស់​នាង​ល្អ​ឥត​ខ្ចោះ» ។

ចំណែក​លី​ណា​ វិញ​ នេះ​ជា​ការ​បរា​ជ័យផ្ទួន​ៗ​គ្នា​​លើកទី​១០​ ហើយ​នៅ​ក្នុង​ជំ​នួប​១២លើក​ជា​មួយ​នាង​ស៊េរី​ណា ។ ជ័យ​ជម្នះ​តែ​១លើក​គត់​របស់​នាង​លើ​ស៊េរី​ណា​ គឺ​នៅ​ឆ្នាំ២០០៨ ។

នាង​បាន​ថ្លែង​ថា ៖ «ខ្ញុំ​មិន​គិត​ថា ការ​ប្រ​កួត​របស់​ខ្ញុំ​អន់​ដល់​ម្លឹង​សោះ ។ ស៊េរី​ណា​ ធ្វើ​បាន​ល្អ​ជាង​ខ្ញុំ​បន្តិច​ប៉ុណ្ណោះ ។ ការ​ប្រ​កួត​នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ធ្វើ​អ្វី​មួយ​ខុស​នោះ​ទេ»។

ចេញ​ដំណើរ​ប្រ​កួត​ក្នុង​ឆ្នាំ​ថ្មី​នេះ​ លី​ណា​​​ ហាក់​ដូច​ជា​កាក់​កបខ្លាំង​ណាស់ ​។ នាង​តែង​តែ​ឈាន​ចូល​ដល់​​វគ្គ​ផ្តាច់​ព្រ័ត្រស្ទើរ​គ្រប់​កម្ម​វិធី​​ ។  ការ​ប្រកួតការ​ពារ​ជើង​ឯក​ក្រប​ខ័ណ្ឌធំ​ Australian Open នៅ​ប្រ​ទេស​អូ​ស្ត្រា​លី​ខែ​​មក​រាក​កន្លង​ទៅ​ នាងធ្វើ​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​ ដោយ​នាង​បាន​បំ​បាក់​កីឡាការិនី​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​អស់​ជា​ច្រើន​រូប មុន​ពេល​យក​ឈ្នះ​កីឡា​ការិនី​មិត្ត​រួម​ជាតិ​ខ្លួន​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ៕