ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​ឈើ​គ្រញូង​របស់​មន្ត្រី​យោធា​ម្នាក់​បម្រុង​ឆ្លង​ដែន​ទៅ​វៀត​ណាម​ត្រូវ​សមត្ថ​កិច្ច​តាម​ព្រំ​ដែន​ស្ទាក់​ចាប់​បាន

11 ឆ្នាំ មុន

ខេត្ត​កំពត ៖ រថ​យន្ត​ដឹក​ឈើ​គ្រញូង​មួយ​គ្រឿង​ម៉ាក ​PAJERO ពណ៌​ទឹក​ប៊ិច​លាយ​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២​F២៣៩៣ របស់​មន្ត្រី​យោធា​ម្នាក់​​ត្រូវ​សមត្ថ​កិច្ច​ចម្រុះនៅ​តាម​ព្រំ​ដែន​ស្ទាក់​ចាប់​បាន​​ កាល​ពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២៨ មីនា ២០១៤ នៅ​ចំណុច​ភូមិ​ទួល​ក្រសាំង​ ឃុំ​ព្រៃ​ទន្លេ​ ស្រុក​បន្ទាយ​មាស​។

​ម្ចាស់​រថ​យន្ត​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ពៅ សារឿន ​បាន​រត់​គេច​ខ្លួន​បាត់​ ខណៈ​ដឹង​ថា សមត្ថ​កិច្ច​ចាប់​រថយន្ត​ដឹក​ឈើ​របស់ខ្លួនដែល​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀត​ណាម​​។ លោក​ជួន សារ៉ា នាយ​ផ្នែក​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​កំពត​បាន​និយាយ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា រថ​យន្ត​ដឹក​ឈើ​គ្រញូង​ដែល​ចាប់​បាន​នេះ​ត្រូវ​ទាហាន និង​នគរ​បាល​បញ្ជូន​​មក​ឱ្យ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ត្រួត​ពិនិត្យ​ឃើញ​ថា មាន​ឈើ​គ្រញូង​ចំនួន​១៤ដុំ មាន​ខ្លី​ មាន​វែង ​ស្មើនឹង​៤៧៩​គីឡូ​ក្រាម​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព