ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​រឿង​ប្លន់​រថ​យន្ត​ដឹក​ឈើ​គ្រញូង​ស្ងាត់​ដូច​ចោរ​លួច​សេះ​ ខណៈ​ម្ចាស់​មិន​ហ៊ាន​ដាក់​ពាក្យ​បណ្តឹង

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ សំណុំ​រឿង​ស្ទាក់​ប្លន់​រថ​យន្ត​ដឹក​ឈើ​គ្រញូង​ ឬ​អាច​ហៅ​បាន​ថា ជា​រឿង​ ពាល​ស៊ី​ពាល​ ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​មុន​នៅ​ក្នុង​ស្រុក​សង្កែ​នៅ​តែ​ងងឹត​ឈឹង​គ្មាន​តម្រុយ​ឡើយ​ ខណៈ​ដែល​ភាគី​រង​គ្រោះ​មិន​ហ៊ាន​ចេញ​មុខ​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវ​ច្បាប់​។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​សមត្ថ​កិច្ច​។

លោក​ជេត វណ្ណ​នី ស្នង​ការ​រង​ខេត្ត​បាន​ប្រាប់​កោះ​សន្តិ​ភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ២០១៤ នេះ​ថា កម្លាំង​ជំនាញ​បាន​បើក​ការ​ស៊ើប​អង្កេត​ច្រើន​ថ្ងៃ​ហើយ​លើ​ករណី​នេះ​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​តម្រុយ​ណា​មួយ​ស្តី​ពី​ករណី​ប្លន់​ រថ​យន្ត​ដឹក​ឈើ​គ្រញូង ឬ​អាច​ហៅ​បាន​ថា ជា​ករណី​ពាល​ស៊ី​ពាល​ នេះ​ទេ ដោយ​សារ​តែ​ម្ចាស់​រថ​យន្ត​ដែ​ល​អះ​អាង​ថា ខ្លួន​ជា​ជន​រង​គ្រោះ​មិន​ហ៊ាន​ចេញ​មុខ​ដាក់​ពាក្យ​បណ្តឹង​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

គួរ​រំលឹក​ថា បុរស​ម្នាក់​ឈ្មោះ​ហេង មករា បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា រថ​យន្ត​របស់​លោក​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ស​ ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​រថ​យន្ត​ម៉ាក​កាមរី​បា​ឡែន​ចំនួន​២​គ្រឿង​ដេញ​តាម​ស្ទាក់​ប្លន់​កាល​ពី​វេលា​ម៉ោង​ជាង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ មីនា ២០១៤ នៅ​លើ​ផ្លូវ​ជាតិ​លេខ៥​ត្រង់​ចន្លោះ​ផ្លូវ​ចូល​ទួល​ម្កាក់ និង​អូស្តាស់​ ក្នុង​ភូមិ​ស្រះ​កែវ​ ឃុំ​កំពង់​ព្រះ​ ស្រុក​សង្កែ​។

លោក​ហេង​ មករា​ បាន​បញ្ជាក់​ថា ក្រុម​សង្គម​ងងឹត​បាន​ស្ទាក់​ប្លន់​រថ​យន្ត​របស់លោក ខណៈ​ដែល​ប្អូន​ប្រុស​របស់លោក​ឈ្មោះ​ស្រ៊ាង​ បើក​ម្នាក់​ឯង​ចេញ​ពី​ខេត្ត​បាត់​ដំបង​ឆ្ពោះ​ទៅ​ភ្នំ​ពេញ​ តែ​លោក​​មិន​បាន​បញ្ជាក់​ថា រថ​យន្ត​នោះ​មាន​ដឹក​ឈើ​គ្រញូង​ទេ ។ ជាមួយ​គ្នា​នេះ​ឈ្មោះ​ស្រ៊ាង​ត្រូវ​បាន​ប្រភព​ស្រង់​សម្តី​ថា​ រថ​យន្ត​របស់ខ្លួន​ដឹក​ឈើ​គ្រញូង​ចេញ​ពី​ខេត្ត​បាត់​ដំបង​ទៅ​ភ្នំពេញ​៕