ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ដៅ​សម្ល​ភ្លេច​បិទ​ហ្គាស​ ចាក់សោ​ទុក​ចោល បណ្តាល​ឱ្យ​​ហុយ​ផ្សែង​ផ្អើល​អ្នក​ជិត​ខាង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ម្ចាស់បាន​​ផ្ទះ​​កម្តៅសម្ល ភ្លេច​​បិទ​ហ្គាស​ចាក់​សោ​ផ្ទះ​ចេញទៅ​ក្រៅ​បាត់ ធ្វើ​ឱ្យ​​ឆេះ​ខ្លោច​​ហុយ​ផ្សែង​​ទ្រលោម ហើយ​​​អ្នក​ជិត​ខាង​​បាន​នាំ​គ្នា​​​តទុយោ​ទឹក​បម្រុង​បា.ញ់​ទឹក​ពន្លត់​ តែ​ម្ចាស់​​ផ្ទះ​​មកវិញ​​ទាន់ ។ ហេតុការណ៍​នេះ​​ បង្ក​ការភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃទី​២៨ មីនា ២០១៤ នៅ​ផ្ទះ​លេខ​៧៤ ជា​អង្គ​ការ​ត្រង់​ស៊ីនដូ ជប៉ុន-កម្ពុជា ផ្លូវ​លេខ​៣៨៤ សង្កាត់​ទួល​​ស្វាយ​ព្រៃទី​២ ខណ្ឌចំការ​មន ។

រាជធានីភ្នំពេញ ៖ ម្ចាស់បាន​​ផ្ទះ​​កម្តៅសម្ល ភ្លេច​​បិទ​ហ្គាស​ចាក់​សោ​ផ្ទះ​ចេញទៅ​ក្រៅ​បាត់ ធ្វើ​ឱ្យ​​ឆេះ​ខ្លោច​​ហុយ​ផ្សែង​​ទ្រលោម ហើយ​​​អ្នក​ជិត​ខាង​​បាន​នាំ​គ្នា​​​តទុយោ​ទឹក​បម្រុង​បាញ់​ទឹក​ពន្លត់​ តែ​ម្ចាស់​​ផ្ទះ​​មកវិញ​​ទាន់ ។ ហេតុការណ៍​នេះ​​ បង្ក​ការភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃទី​២៨ មីនា ២០១៤ នៅ​ផ្ទះ​លេខ​៧៤ ជា​អង្គ​ការ​ត្រង់​ស៊ីនដូ ជប៉ុន-កម្ពុជា ផ្លូវ​លេខ​៣៨៤ សង្កាត់​ទួល​​ស្វាយ​ព្រៃទី​២ ខណ្ឌចំការ​មន ។

ប្រភពព័ត៌​មាន​បាន​​​បន្ត​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ អ្នក​មើល​ការ​ខុសត្រូវ​ក្នុង​អង្គ​ការ​បាន​កម្តៅ​សម្ល ​ភ្លេច​បិទ​​ហ្គាស​ ​​ថែម​ទាំង​បាន​ចាក់​សោ​ចេញទៅក្រៅ​បាត់ទៀត មួយសន្ទុះ​​ក្រោយ​មក​​ស្រាប់តែ​អ្នក​ជិត​ខាង​ឃើញផ្សែង​ហុយ​ទ្រលោម​ និង​មាន​ក្លិន​​ឈ្ងៀម​ធ្វើ​ឱ្យ​​​មាន​ការ​ភ័យ​​ស្លន់​ស្លោ​ ​ហើយ​បាន​​ទូរស័ព្ទ​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច រួច​​នាំគ្នា​តទុយោ​បម្រុង​បាញ់​ទឹក​ពន្លត់​ ស្រាប់តែ​ម្ចាស់​ផ្ទះ​ត្រឡប់​មក​ទាន់ ក៏បាន​ចាក់​សោ​ចូល​ទៅ​បិទ​ធុងហ្គាស​វិញ ព្រមទាំង​ឃើញ​​ឆ្នាំង​ឆេះ​ខ្លោច​ទៅហើយ ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​ផ្ទះ​បាន​សុំ​ទោស​ដល់​សមត្ថ​កិច្ច និង​អ្នក​ជិត​ខាង​ ដែលបណ្តាល​​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល ដោយ​សារ​តែ​ការ​​ធ្វេស​ប្រហែស​របស់​​គាត់ ៕