ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់ និងយុវជនម្នាក់ទៀតរបួសធ្ងន់ដោយសារបរគោយន្តដឹកអុសកិនគ្រាប់មីនតោនកប់ក្នុងដីសេសសល់ពីសម័យសង្គ្រាម កាលពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២៨ មីនា ២០១៤ នៅក្បែរជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ។
លោករស់ លឹមសឺន អធិការរងស្រុករតនមណ្ឌលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះចែត ជុំ ភេទប្រុស អាយុ៣៧ឆ្នាំ ស្លាប់ និងម្នាក់ទៀតឈ្មោះសួន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ របួសធ្ងន់ ពួកគេរស់នៅក្នុងភូមិអូរត្រែង ឃុំផ្លូវមាស។
លោកអធិការរូបនេះបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់បានបើកគោយន្តដឹកអុសត្រឡប់មកវិញ ដោយឈ្មោះចែត ជុំ ដើរក្រោយគោយន្ត រីឯឈ្មោះសួន ពិសិដ្ឋ ជាអ្នកបើក លុះដល់ចំណុចកើតហេតុ ក៏កិនចំគ្រាប់មីនបណ្តាលឱ្យផ្ទុះត្រូវឈ្មោះជុំ ស្លាប់ និងឈ្មោះពិសិដ្ឋ របួសធ្ងន់ ចំណែកគោយន្តខូចខាតទាំងស្រុង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ