ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ថ្ម​១​កន្លែង​ ប្រវែង​២៦​ម៉ែត្រ ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​​ស្រុក​ស្ទោង ចុះ​ជួយ​សាង​សង់​ជូន​ប្រជាពល​រដ្ឋ​

11 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ លោក​វរសេនីយ៍​ត្រី ឃុន ប៊ុនហូ មេ​បញ្ជា​ការ​មូល​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ស្ទោង បាន​ឱ្យ​ដឹង​​ថា ដោយ​មើល​ឃើញ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​​កាត់​ប្រាស្រ័យ​​ទាក់​ទង​​គ្នា​ទៅវិញ​ទៅ​មក​នោះ ប្រជា​ពល​រដ្ឋដែល​រស់​នៅ​ក្នុង​ភូមិ​ម្សាក្រង ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ បាន​សំណូម​ពរ​ដល់​ក្រុម​ការ​ងារឃុំ​​ចុះ​​ជួយ​សាង​សង់​ស្ពាន​​ថ្ម​១​កន្លែង ដែល​មាន​ប្រវែង​២៦​ម៉ែត្រ និង​ទទឹង​៤​ម៉ែត្រ​កន្លះ ជូន​ដល់​ពួក​គាត់ ដើម្បី​​ងាយ​ស្រួល​ធ្វើដំណើរ​ឆ្លង​

ខេត្ត​កំពង់ធំ ៖ លោក​វរសេនីយ៍​ត្រី ឃុន ប៊ុនហូ មេ​បញ្ជា​ការ​មូល​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ស្ទោង បាន​ឱ្យ​ដឹង​​ថា ដោយ​មើល​ឃើញ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​​កាត់​ប្រាស្រ័យ​​ទាក់​ទង​​គ្នា​ទៅវិញ​ទៅ​មក​នោះ ប្រជា​ពល​រដ្ឋដែល​រស់​នៅ​ក្នុង​ភូមិ​ម្សាក្រង ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ បាន​សំណូម​ពរ​ដល់​ក្រុម​ការ​ងារឃុំ​​ចុះ​​ជួយ​សាង​សង់​ស្ពាន​​ថ្ម​១​កន្លែង ដែល​មាន​ប្រវែង​២៦​ម៉ែត្រ និង​ទទឹង​៤​ម៉ែត្រ​កន្លះ ជូន​ដល់​ពួក​គាត់ ដើម្បី​​ងាយ​ស្រួល​ធ្វើដំណើរ​ឆ្លង​កាត់​ពី​ភូមិ​១​ទៅភូមិ​១​ទៀត ជា​ការ​ឆ្លើយ​តប​ទៅនឹង​សំណូម​ពរ​របស់​ប្រជា​ពល​រដ្ឋនោះ ។

លោក​ឧត្តម​សេនីយ៍​​ត្រី ហង្ស ថុល មេបញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ អនុ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយស្រុក​ស្ទោង និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ឃុំ​ម្សាក្រង បាន​ខិត​ខំ​ស្វែង​រក​ជំនួយ​ជួយ​​ឧបត្ថម្ភ​​​ពី​សប្បុរស​​ជន និង​ពី​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត ក្រោម​ឱវាទ​ប្រមូល​ថវិកា​បាន​ជាង​២០.០០០​ដុល្លារសហ​រដ្ឋអាមេរិក​ ក៏​បាន​ដាក់​បទ​បញ្ជា​ឱ្យ​រូប​លោក​ដឹក​នាំ​​កង​​​​កម្លាំង​រាជ​អាវុធហត្ថ​ស្រុក​ស្ទោង សរុប​ចំនួន​២១​នាក់ ចុះ​​ជួយសាង​សង់​ស្ពាន​ថ្ម​១​កន្លែង ដែល​មាន​ប្រវែង​២៦​ម៉ែត្រ និង​ទទឹង​៤​ម៉ែត្រ ជូន​ដល់​ប្រជា​ពល​រដ្ឋដែល​រស់​​​នៅ​ក្នុង​ភូមិ​ម្សាក្រង ឃុំម្សាក្រង ស្រុក​ស្ទោង ។ កាល​ពីព្រឹក​ថ្ងៃទី​២៩ មីនា ២០១៤ ដោយ​មាន​ការ​ចូលរួម​ពី​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​តូច ដោយ​ចំណាយ​ទឹក​ប្រាក់​សរុប​ស្មើ​នឹង​២៦.០០០​ដុល្លារសហ​រដ្ឋអាមេរិក ស្ថិត​ក្រោម​​បរិយា​កាស​សប្បាយ​​ត្រេក​អរ​ឥត​ឧបមា​ពី​​សំណាក់​​ប្រជា​ពល​រដ្ឋ ដោយ​​មិន​នឹក​ស្មាន​ថា ចាប់​ពី​ថ្ងៃនេះ​តទៅ ​ពួកគាត់​​នឹង​ងាយ​ស្រួល​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ទី​កន្លែង​នេះ ​នៅ​ពេល​​ដែល​រដូវ​វស្សា​មក​ដល់​ម្តងៗ ប្រជា​ពល​រដ្ឋមាន​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​ណាស់ ៕