ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខា​សាលា​​ដក​ពិសោធន៍​ការ​ងារ​គ្រប់​គ្រង​ឥណទាន​​របស់សហ​គមន៍​នេសាទ​​ខេត្ត​កំពង់ឆ្នាំង និង​ពោធិ៍សាត់

11 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ សហគមន៍​នេសាទ​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង សហ​ការ​គ្នា​ជា​មួយ​សហគមន៍​ចំនួន​៣ មក​ពី​ខេត្ត​ពោធិ៍​សាត់ បាន​ធ្វើ​សិក្ខា​សាលា​មួយ​ កាល​ពីថ្ងៃទី​២៧ មីនា នេះ ក្នុង​គោល​បំណង​ចែក​រំលែក​ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​​គ្នា​អំពី​ការ​បង្កើត​ និង​គ្រប់​គ្រង​ឥណទាន​នៅ​ក្នុង​សហគមន៍​នេសាទ។ សិក្ខា​សាលា​នេះ រៀបចំ​ឡើង​នៅខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់​ឆ្នាំង ។

លោក​ប្រាក់ លាងហួរ នាយ​រង​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់​ឆ្នាំង បាន​ឱ្យ​ដឹងថា ដើម្បីពង្រឹង​ និង​អភិ​វឌ្ឍន៍​សហគមន៍​នេសាទ​ឱ្យ​មាន​ការ​រីក​ចម្រើន​ ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​កម្ម​វិធី​ឥណទាន​​ដែល​ជា​ជំនួយ​របស់​សប្បុរស​ជន និង​អង្គ​ការ​នានា ក្នុង​សហគមន៍​នេសាទ ។ សិក្ខាសាលា​ពេល​នេះ មានសារ​សំខាន់​​ខ្លាំង​ណាស់ ។

កន្លង​មក​ រយៈ​ពេល​៦​ខែ​ចុងក្រោយ​នេះ លោក​ជេត សប្បុរស​​ជន​អាមេរិក​ ​បាន​ផ្តល់​ជំនួយ​ថវិកា​ដល់​សហគមន៍​នេសាទ​​ចំនួន​៦ ដែល​ក្នុង​​មួយ​​សហគមន៍​ៗ​ទទួល​បាន​៣​លាន​រៀល ក្នុង​នោះ​មាន​សហគមន៍​នេសាទ​២​ផ្សេង​ទៀត និង​ទទួល​បាន​ប្រាក់​ជំនួយ​ថែម ។ ដោយ​ឡែក​​ក្នុង​ថ្ងៃ​នេះ​ លោក​​ជេត បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​៥០​ម៉ឺន​រៀល​បន្ថែម​ទៀត ដល់​សហគមន៍​ទាំង​៦ ដែល​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​ថ្ងៃ​នេះ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព