ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក សម រង្ស៊ី ​និង ​លោក កឹម សុខា​ ផ្តើមហែក្បួនទៅស្នាក់ការ​គណបក្សសង្គ្រោះជាតិ​នៅចាក់អង្រែហើយ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ ប្រធាន ​និង ​អនុប្រធាន​គណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី​ និង លោក កឹម សុខា ​បានចាប់ផ្តើមដឹកនំា​ហែក្បួនទៅកាន់ស្នាក់ការ​កណ្តាល​គណបក្សស្ថិត​ក្នុងសង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​ ដើម្បីរៀបចំ​ធ្វើសមាជមហាជននៅទីនោះ​ បញ្ចៀសពីការប្រឈម​ជាមួយសមត្ថកិច្ច ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានឲ្យដឹងនៅប៉ុន្មាននាទីមុនេះថា ​មកដល់ម៉ោង១១និង១៥នា​ទីថ្ងៃត្រង់ថ្ងៃទី៣០​ មីនា ២០១៤​ លោក សម រង្ស៊ី​ និង លោក កឹម សុខា ​បានដឹកនំា​ហែក្បួនដល់ផ្លូវ​សុធារស​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន ​មុខអតីតស្នាក់ការ​គណបក្ស សម រង្ស៊ី​ហើយ ។ ​

សេចក្តីរាយការណ៏​បានបញ្ជាក់ទៀតថា​ សមត្ថកិច្ច​មិនបានរារំាងក្បួនដង្ហែ​​ដែលដឹកនំាដោយមេបក្ស​ប្រឆាំង​​ទំាងពីររូបនេះទេ​ ប៉ុន្តែកងកម្លំាង​សមត្ថកិច្ច​​បានឃ្លំាមើលជានិច្ច​នូវសកម្មភាព និងក្បួនដង្ហែនេះ​ ក្រែង​ប៉ះពាល់ដល់​សណ្តាប់ធ្នាប់ ​និង ​សន្តិសុខសង្គម ៕