ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​តែងតាំង​ទីប្រឹក្សា​សន្តិសុខ​ថ្មី

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៨​កញ្ញា បាន​ជ្រើស​រើស​បេសកជន​ពិសេស​ប្រធានាធិបតី​ទទួល​បន្ទុក​រំដោះ​ចំណាប់ខ្មាំង លោក​ROBERT O’BRIEN​ឲ្យ​កាន់​តំណែង​យុទ្ធសាស្ត្រ ទីប្រឹក្សា​សន្តិសុខ​ជាតិ ជំនួស​លោក​JOHN BOLTON​ខណៈ​កំពុង​មាន​វិបត្តិ​ជាមួយ​អ៊ី​រ៉​ង់​។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៨​កញ្ញា បាន​ជ្រើស​រើស​បេសកជន​ពិសេស​ប្រធានាធិបតី​ទទួល​បន្ទុក​រំដោះ​ចំណាប់ខ្មាំង លោក​ROBERT O’BRIEN​ឲ្យ​កាន់​តំណែង​យុទ្ធសាស្ត្រ ទីប្រឹក្សា​សន្តិសុខ​ជាតិ ជំនួស​លោក​JOHN BOLTON​ខណៈ​កំពុង​មាន​វិបត្តិ​ជាមួយ​អ៊ី​រ៉​ង់​។

តាម​TWITTER​ប្រធានាធិបតី​អា​មេ​រិ​ក​សរសេរ​ថា ខ្ញុំ​មាន​ក្ដី​រីករាយ​ប្រកាស​ថា ខ្ញុំ​បាន​តែងតាំង​លោក​ROBERT O’BRIEN​ដែល​ធ្លាប់​ទ​ទូល​ជ័យជម្នះ​ជា​ច្រើន ក្នុង​ឋានៈ​លោក​ជាទី​ប្រឹក្សា​ពិសេស​ប្រធានាធិបតី​ទទួល​បន្ទុក​ខាង​រំដោះ​ចំណាប់ខ្មាំង ជាទី​ប្រឹក្សា​សន្តិ​ជាតិ​ថ្មី​។​លោក​បាន​សរសើ​រលោក​ROBERT O’BRIEN​ថា​ជា​អ្នក​ធ្លាប់​បាន​ជួយ​ចំណាប់ខ្មាំង​ជា​ច្រើន​នាក់ ឲ្យ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​មិនបាច់​ចំណាយ​ប្រាក់​អស់​១​ដុល្លារ​។

លោក​ROBERT O’BRIEN​បាន​សម្ដែង​ការ​អបអរ​ចំពោះ​លោក​ត្រាំ ដែល​សម្រេច​បាន​ជោគជ័យ​ធំ​ៗ ក្នុង​នយោបាយ​ការ​បរទេស ហើយ​លោក​សន្យា​អនុវត្ត​នយោបាយ​សន្តិភាព​ដោយ​កម្លាំង​របស់​លោក​ត្រាំ​។

សម្រាប់​សេចក្ដីថ្លែងការណ៍​ដំំ​បូ​ង​របស់​ខ្លួន លោក​ROBERT O’BRIEN​បង្ហាញ​ពី​ការ​ប្រុង​ប្រយ័ត្ន​បំផុត លើ​វិបត្តិ​ដែល​កើត​ចេញពី​ការ​វាយប្រហារ ប្រឆាំង​បណ្ដា​ទីតាំង​ប្រេងកាត​អា​រ៉ា​ប៊ី​សា​អូ​​ឌី​ត ដែល​ក្រុង​វ៉ា​ស៊ិន​តោន​ចោទ​លើ​អ៊ី​រ៉​ង់​។ លោក​ថា​យើង​នឹង​តាមដាន​ត្រួតពិនិត្យ​សភាពការណ៍​ឲ្យ​បាន​ប្រកិត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ