ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​៥៩៨​កំពុង​កក​ស្ទះ​ចរាចរណ៏​ខ្លាំង​ដោយ​សារ​រថយន្ត​ក្រុង​ខូចនៅ​កណ្តាល​ផ្លូវ ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រុង​១គ្រឿង បាន​បើក​ថយ​ក្រោយ​ចេញ​ពី ព្រះវិហារយ៉េស៊ូគ្រីស្ត ម្តុំត្រឡោកបែក ​ ហើយ​បាន​រលត់​ម៉ាស៊ីន ដេ​មិនឆេះ ហើយ​​ រថយន្ត​នៅ​ចត មូយ​ចំហៀងផ្លូវ ៥៩៨ ស្ថិតនៅ ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ ដែល​បណ្តាល​ឱ្យ​មាន​ការ​កក ស្ទះ​ចរាចរណ៏យ៉ាង​ខ្លាំង​ ហើយ​ពេល​នេះ ប៉ូលីស​នគរ​បាល​ចរាចរណ៏ កំពុងសម្រួល​ចរាចរណ៏ យ៉ាង​មមាញឹក។

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រុង​១គ្រឿង បាន​បើក​ថយ​ក្រោយ​ចេញ​ពី ព្រះវិហារយ៉េស៊ូគ្រីស្ត ម្តុំត្រឡោកបែក ​ ហើយ​បាន​រលត់​ម៉ាស៊ីន ដេ​មិនឆេះ ហើយ​​ រថយន្ត​នៅ​ចត មូយ​ចំហៀងផ្លូវ ៥៩៨ ស្ថិតនៅ ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ ដែល​បណ្តាល​ឱ្យ​មាន​ការ​កក ស្ទះ​ចរាចរណ៏យ៉ាង​ខ្លាំង​តាំងពីម៉ោង ជាង៧ យប់ថ្ងៃទី ២៩មីនា ២០១៤​ ហើយ​ពេល​នេះ ប៉ូលីស​នគរ​បាល​ចរាចរណ៏ កំពុងសម្រួល​ចរាចរណ៏ យ៉ាង​មមាញឹក។

បើតាម​ការ​​ឱ្យ​ដឹង​ពីលោក អៀង វិុច​ ប្រ​ធាន​ន​គរបាលចរាចរណ៏​គោលដៅ ក្រោម​ស្ពាន​​ អាកាស ​៧មករាបាន​​ប្រាប់ថា រថយន្ត​ក្រុងដែល​ខូចនៅ​មួយ​ចំហៀងផ្លូវ ​៥៩៨នេះ មានពណ៌ផ្កាឈូក​ ពាក់ស្លាក​លេខ​ ភ្នំពេញ3A-8268​ ដឹក​អ្នក​ធ្វើការ​​ក្នុងព្រះ​វិហារ​យ៉េស៊ូគ្រីស្ត ​ចេញ​ពី​ខេត្ត​កំពត យក​មក​ព្រះ​វិហារ​នៅ​ម្តុំត្រឡោក​​បែក ពេល​ដាក់​មនុស្ស​អស់ហើយ រថយន្ត​ក្រុង​បាន​បើក​ថយ​ក្រោយ ​ចេញ​ពី​ព្រះ​វិហារវិញ​ ក៏រលត់ម៉ា​ស៊ីនទៅ ណា​មិនរួច នៅ​ពាក់ណ្តាល​​ផ្លូវ បណ្តាល​ឱ្យ​កក​ស្ទះ​ចរាចរណ៏ ។

ពេលនេះ​នគរបា​លចរាចរណ៏ ប្រចាំគោលដៅ​ក្រោមស្ពាន អាកាស៧មករា កំពុងតែ​មមាញឹក សម្រួល​ចរាចរណ៏​ជូន​បង​ប្អូន​ដែល​កំពុងធ្វើដំណើរ​លើ​ផ្លូវ នេះ ។