ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​​​នគរ​​បាល​ប៉ុស្តិ៍​​ច្រាំងចំ​រេះ​ទី២ ​រងការរិះគន់ថា បានដោះលែងជនល្មើសខុ​សប្រក្រតី‏

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​តាម គឹមឈាង ​ប្រធាន​នគរបាលប៉ុស្តិ៍ច្រាំងចំរេះទី២​ និងមន្រ្តីក្រោម​ឱវាទ​ កាល​ពី​ព្រឹក​ថ្ងៃទី​២៩ មីនា ២០១៤ បាន​​រង​ការរិះគន់ថា​ ដោះ​លែង​ជនល្មើស​​មួយ​​ ទាក់​ទិន​រឿងគ្រោះថ្នាក់ចរាចរណ៍ ​ក្លាយជាហិ.ង្សា​ឆក់យក​សម្ភារ​ពីភាគីម្ខាង ​ដែលកើត​ឡើង​កាល​ពីយប់ថ្ងៃទី២០​​ មីនា ​២០១៤​ កន្លងមក​ ស្ថិត​នៅ​ចំណុច​បណ្តោយ​​​ផ្លូវជាតិលេខ៥​ ក្នុង​សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ

រាជធានីភ្នំពេញ ៖ ​លោក​តាម គឹមឈាង ​ប្រធាន​នគរបាលប៉ុស្តិ៍ច្រាំងចំរេះទី២​ និងមន្រ្តីក្រោម​ឱវាទ​ កាល​ពី​ព្រឹក​ថ្ងៃទី​២៩ មីនា ២០១៤ បាន​​រង​ការរិះគន់ថា​ ដោះ​លែង​ជនល្មើស​​មួយ​​ ទាក់​ទិន​រឿងគ្រោះថ្នាក់ចរាចរណ៍ ​ក្លាយជាហិង្សា​ឆក់យក​សម្ភារ​ពីភាគីម្ខាង ​ដែលកើត​ឡើង​កាល​ពីយប់ថ្ងៃទី២០​​ មីនា ​២០១៤​ កន្លងមក​ ស្ថិត​នៅ​ចំណុច​បណ្តោយ​​​ផ្លូវជាតិលេខ៥​ ក្នុង​សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ​​គឺខុស​ប្រក្រតី ដោយ​មិន​បាន​ផ្សះ​ផ្សារ ឬសួរនាំ​និង​ហៅភាគី​ម្ខាង​ទៀត​ ដើម្បីធ្វើការ​ដោះស្រាយ​នោះទេ​​ ។

ទាក់​ទិន​នឹង​ករណីនេះ កោះសន្តិភាព​​មិនអាច​​សុំការ​បំភ្លឺពីលោ​កប្រធា​ននគរបា​លប៉ុស្តិ៍​​បាន​​ទេ​ ​​ព្រោះ​ទូរ​ស័ព្ទ​ចូល​​​​​​តែអ​ត់​​​មាន​​​អ្នក​លើ​ក៕​