ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារាជធានី​ភ្នំ​ពេញ ប្រជុំ​ដាក់​ផែនការ​​ទប់​ស្កាត់​​ បើ​បក្ស​​សង្គ្រោះ​ជាតិ​​ធ្វើ​សមាជ​នៅ​ទីលាន​ប្រជាធិប​តេយ្យ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​​រាជធានីភ្នំ​ពេញ កាល​ពី​ព្រឹក​ថ្ងៃទី​​២៩ មីនា បាន​បើក​កិច្ច​​ប្រជុំ​​ដាក់​ផែកការ​​ត្រៀម​ទប់​ស្កាត់​​ ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​​ជាតិមានការ​ហែ​ក្បួន​និង​​ជួបជុំ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​​នៅ​​ថ្ងៃទី​​៣០​ មីនា​ស្អែក​នេះ ។ ​

កិច្ច​ប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ប៉ា​ សុជាតិ​វង្ស អភិបាល​នៃ​គណៈ​​អភិបាល​រាជធានី​ភ្នំ​ពេញ និងមានការ​ចូលរួម​ពី​អភិបាល​​គ្រប់​ខណ្ឌ​​ កងរាជអាវុធហត្ថ នគរបាល​និង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើ​នទៀត ។

សូមបញ្ជាក់ថា សាលា​រាជ​ធានី​ភ្នំ​ពេញ​បាន​អនុញ្ញាត​ឱ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​(CNRP)រៀបចំ​ពិធី​សាសនា​ (បង្សុ​កូល)​ នៅ​ចេតិយ​ខាង​មុខ​អតីត​មន្ទីរ​រដ្ឋសភា​នៅថ្ងៃទី​៣០​ មីនា​ ២០១៤ ប៉ុន្តែ​មិន​អនុញ្ញាត​​ឱ្យ​គណបក្ស​នេះ​ធ្វើ​សមាជ​នៅ​ទីលាន​ប្រជាធិប​តេយ្យ​ ឡើយ ។