រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ៧និង៥៥នាទី យប់ថ្ងៃទី២៨ មីនា ២០១៤ នេះប្រជាពលរដ្ឋ ដែលមានលំនៅឋាន ជិតផ្ទះលេខ ៧៩ ផ្លូវ៣៨៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចមការមន មានការភ្ញាក់ ផ្អើលមួយ ដោយសារតែធំក្លិន ឈ្ងៀម និងផ្សែង ហុយចេញពីផ្ទះ លេខ ៧៩ ដែល ជួលឱ្យអង្គការ ដែលមានឈ្មោះថា ត្រង់ស៊ីនជូ ជប៉ុន-កម្ពុជា ដោយសង្ស័យថាអាចឆេះនៅខាងក្នុងផ្ទះនោះ។
ប្រភពពត័មានបានឱ្យដឹង ថាបន្ទាប់ពីមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ ដែលរស់នៅជិតនោះ ដែលផ្ទះសុទ្ធតែមានដាក់ឥវ៉ាន់ មានការព្រួយបារម្ភ ខ្លាចមានអគ្គិសភ័យ ឆាបឆេះរាលដាលដល់ផ្ទះ ពួកគាត់ ដូច្នេះគាត់ក៏បាន ទូរសព្ទ័ប្រាប់ សមត្ថកិច្ចទួលស្វាយព្រៃ ២ និង ប្រាប់ឡានទឹកឱ្យជួយ អន្តរាគមន៏ ។ ភ្លាមៗគេឃើញ សមត្ថកិច្ច ប៉ុស្តិ៍ទួលស្វាយព្រៃ២ បានមកដល់ ប៉ុន្តែអត់ទាន់ ហ៊ានចូលទៅ ក្នុងផ្ទះនោះ ភ្លាមៗទេ ដោយសារ ជាប់សោរ ម្ចាស់មិននៅ ពេលនោះម្ចាស់ផ្ទះក៏បានមកដល់ ហើយចាក់ សោរចូលទៅក្នុងផ្ទះ ចំណែក ឯឡានទឹកមួយគ្រឿង ក៏បាន ត្រៀមលក្ខណះរួចរាល់ អស់ហើយដែរ ។
ប្រភពព័ត៌មានបន្តឱ្យដឹង ទៀតថា នៅពេលដែលម្ចាស់ ផ្ទះ និងសមត្ថកិច្ច ចូលដល់ក្នុងផ្ទះ គឺមានការហួសចិត្ត ដោយ ក្លិនឈ្ងៀម និង ផ្សែងដែលហុយ ចេញក្រៅនោះ គឺបណ្តាលមក ពីបុរស ចំណាស់ម្នាក់ កម្តៅម្អូបទុកចោល ហើយដើចេញទៅក្រៅភ្លេច បិទហ្គាសធ្វើឱ្យ ម្អូបរីង ខ្លោច ធំក្លិនឈ្ងៀម និង មានផ្សែង កុំតែអ្នកជិតខាងដឹង កុំអីមានអគ្គិភ័យកើតឡើងហើយ។
ក្រោយការភ្ញាក់ ផ្អើលសមត្ថកិច្ច និង ឡានទឹកមួយគ្រឿង ក៏បានត្រលប់ទៅវិញ ។
ចែករំលែកព័តមាននេះ