ខេត្តកំពង់ចាម ៖ អាគារស្នាក់នៅរបស់គ្រូបង្រៀន មានទំហំទទឹង ១៥ម៉ែត្រគុណ១៣ម៉ែត្រ សាងសង់អំពីឈើប្រក់ក្បឿងស្ថិតនៅក្នុងបរិវេណ វិទ្យាល័យហ៊ុន សែន ពញាក្រែក ភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ត្រូវបានអគ្គិភ័យលេបត្របាក់អស់ ។ ហេតុការណ៏នេះបានកើតឡើងនៅ វេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី ២៨ មីនា ២០១៤ ដោយសារតែទុស្សេខ្សែភ្លើងតែមិនមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ ។
លោកវរៈសេនីយ៏ទោ ប្រាក់ ប៊ុនណុន អធិការនគរបាល ស្រុកពញាក្រែក បានប្រាប់ឲ្យដឹងថាជារៀងថ្ងៃផ្ទះនេះតែងតែមានគ្រូស្នាក់នៅជាប់ជាប្រចាំ តែនៅថ្ងៃកើតហេតុ បែរជាគ្រូ មិនបាននៅក្នុងផ្ទះនោះទេដោយបានចាក់សោរចោល ហើយចេញទៅខាងក្រៅបាត់ ។ ស្របពេលនៅវេលាម៉ោងខាងលើស្រាប់ តែប្រជាពលរដ្ឋរស់នៅក្បែរវិទ្យាល័យ បានឃើញអណ្តាតភ្លើងឆេះចេញពីផ្ទះគ្រូ ដោយមានផ្សែងហុយ ឡើងទ្រលោមទៅលើអាកាស ។
លោកវរៈសេនីយ៏ទោ ប្រាក់ ប៊ុនណុន បានប្រាប់បន្តថា រំពេចនោះ ដោយមានក្តីបារម្ភ ខ្លាចឆេះរាលដា ល់ទៅដល់អាគារសិក្សាផ្សេងទៀតនោះ រូបលោកបានទាក់ទង មកលោក ឧត្តមសេនីយ៏ បែន រ័ត្ន ស្នងការនគរបាលខេត្ត សុំរថយន្តពន្លត់អគ្គីភ័យ១គ្រឿង ដើម្បីចេញទៅជួយអន្តរាគមន៏ បាញ់ទឹកពន្លត់ផងដែរ ។ តែរថយន្តមិនទាន់និងដល់ផង អាគារស្នាក់នៅ របស់គ្រូបង្រៀន ត្រូវបានអគ្គិភ័យ លេបត្របាក់ខ្ទេចគ្មានសល់ ។ សូម្បីតែរថយន្តបាញ់ទឹក របស់លោកឧកញ៉ាម្នាក់នៅពញាក្រែក ក៏មិនបាន មកជួយអន្តរាគមន៏ដែរ ព្រោះតែបើកចេញមកដឹកទឹកនៅក្រុងកំពង់ចាម បាត់ដើម្បីត្រៀមកម្មវិធីជប់ លៀងក្នុងពេលខាងមុខនេះ ។
លោកវរៈសេនីយ៏ទោ ប្រាក់ ប៊ុនណុន អធិការនគរបាលស្រុកពញាក្រែក បានបញ្ជាក់ថា ក្នុងពេលដែលមានគ្រោះអគ្គិភ័យកើតឡើងនោះ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាតទុយយោទឹក ដាក់ម៉ូទ័ មកបាញ់ពន្លត់តែទប់ទល់មិនឈ្នះនោះទេ ។ គឺភ្លើងបានឆេះរាលដាលលឿនតែម្តង ក្នុងរដូវប្រាំងអាកាសធាតុក្តៅហែងដែលស្លឹកឈើ ត្រូវបានក្រៀមស្វិតស្រពោន ងាយបង្កគ្រោះអគ្គិភ័យ ៕
ចែករំលែកព័តមាននេះ