ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ផ្ទុះ​ឆេះ​មន្ទីរពិសោធន៍​មួយ​មាន​ផ្ទុក​វីរុស​ជាច្រើន​

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៧​កញ្ញា​ បាន​បដិសេធ រាល់​ការ​គំរាមកំហែង​នៃ​ការ​ចម្លង​មេរោគ ក្រោយ​ការ​ផ្ទុះ​ឆេះ​កាលពី​ថ្ងៃ​ទី​១៦​កញ្ញា មន្ទីរពិសោធន៍​ស្រាវជ្រាវ​មេរោគ វី​រ៉ូ​ឡូ​ហ្ស៊ី និង​ប៊ី​យូ​តិក​ណូ​ឡូ​ហ្ស៊ី ដែល​នៅ​ទីនោះ​មាន​វីរុស​ជា​ច្រើន…

ប្រទេស​រុ​ស្ស៊ី ៖ រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៧​កញ្ញា​ បាន​បដិសេធ រាល់​ការ​គំរាមកំហែង​នៃ​ការ​ចម្លង​មេរោគ ក្រោយ​ការ​ផ្ទុះ​ឆេះ​កាលពី​ថ្ងៃ​ទី​១៦​កញ្ញា មន្ទីរពិសោធន៍​ស្រាវជ្រាវ​មេរោគ វី​រ៉ូ​ឡូ​ហ្ស៊ី និង​ប៊ី​យូ​តិក​ណូ​ឡូ​ហ្ស៊ី ដែល​នៅ​ទីនោះ​មាន​វីរុស​ជា​ច្រើន រាប់​តាំងពី​វីរុស​ក​ញ្ជ្រិ​ល​រហូត​ដល់​វីរុស​EBOLA​។ មន្ទីរពិសោធន៍​នោះ​ស្ថិត​នៅ​កុ​ល​សូ​វ៉ូ ជិត​ក្រុង​ណូ​វ៉ូ​ស៊ី​ប័​រស្ក៍​តំបន់​ស៊ី​បេ​រី​ខាងលិច​។

ការ​ផ្ទុះ​ឆេះ​កើតឡើង​ពេល​មានការ​ជួសជុល​បន្ទប់​ត្រួត​ពិ​និត្យ​សុខភាព​នៅ​ជាន់​ទី​៥​នៃ​មជ្ឈមណ្ឌល​នោះ ហៅ​មជ្ឈមណ្ឌល​VEKTOR​។ ការ​ផ្ទុះ​បង្ក​ឡើង​ដោយ​បំពង់​ឧស្ម័ន​មួយ ហើយ​នាំ​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ក្នុង​មជ្ឈមណ្ឌល​នោះ​បណ្ដាល​ឲ្យ​និយោជិត​ម្នាក់​រង​របួស​។ បណ្ដា​បង្អួច​កញ្ចក់​ត្រូវ​បែក​តែ​រចនាសម្ព័ន្ធ​អគារ​មិន​រង​ការ​ប៉ះពាល់ ហើយ​ពុំ​មាន​សារធាតុ​គ្រោះថ្នាក់​ណាមួយ​នៅ​ក្នុង​បណ្ដា​បន្ទប់​ដែល​រង​ការ​ប៉ះពាល់​ដោយ​ការ​ផ្ទុះ​ឡើយ​។

ទីតាំង​មជ្ឈមណ្ឌល​VEKTOR ដែល​ក្នុង​រយៈពេល​ដ៏​យូរ​ជា​កន្លែង​ស្រាវជ្រាវ​អាវុធ​ជីវសាស្ត្រ​ក្នុង​សម័យកាល​សូ​វៀត ពេល​នេះ​ជាទី​តាំង​ធំ​មួយ​នៃ​ពិភពលោក ដែល​មាន​ផ្ទុក​ទុក​វីរុស​ក​ញ្ជ្រិ​ល​ព្រមទាំង​វីរុស​ជា​ច្រើន​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ