ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងជា​លឿនយ៉ាង​ណាទេ ម្ខាងខ្ទេចមុខ ម្ខាងបះជើងទ្រមេឃ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​ពណ៌​ត្រេ​អុី បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​រថយន្ត​ពណ៌​ត្រេ​អុី​រង​ការ​ខូចខាត​ខ្ទេចផ្នែក​ខាង​​មុខ​យ៉ាងដំណំ ចំណែក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្រឡាប់​ផ្ងារជើង តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​ពណ៌​ត្រេ​អុី បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​រថយន្ត​ពណ៌​ត្រេ​អុី​រង​ការ​ខូចខាត​ខ្ទេចផ្នែក​ខាង​​មុខ​យ៉ាងដំណំ ចំណែក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្រឡាប់​ផ្ងារជើង តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ចន្លោះ​បង្គោលគីឡូម៉ែត្រ​១៥៤-១៥៥ ស្ថិត​ក្នុងភូមិ​អូរ​តា​ហយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង ពណ៌​ត្រេ​អុី​ ពាក់​ស្លាក​លេខ ខភម ៣.៨២៧៩ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ មា​ជ បាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ក្តី ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មិន​មាន​រង​របួស​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង ពណ៌​ត្រេ​អុី​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បណ្តាល​ឱ្យ​រថយន្ត​ពណ៌​ត្រេ​អុី​រង​ការ​ខូចខាតខ្ទេចផ្នែក​ខាង​មុខ​​យ៉ាងដំណំ ចំណែក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បាន​ក្រឡាប់​ផ្ងារជើង តែ​មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួស​​នោះ​ទេ ។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​ពណ៌​ត្រេ​អុីបាន​រត់គេច​ខ្លួន​បាត់​។

ក្រោយ​ពេល​កើតហេតុ កំលាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​៤០២ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា ចុះ​មក​​ដល់​​កន្លែង​កើតហេតុ និង​រង់ចាំ​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​មក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ