ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​សមិទ្ធិផលនានាក្នុង​វត្ត​​អម្ពរ​​​ផល​​ និង​ចម្រើនព្រះ​ជន្ន​ចៅ​អធិការ​​វត្ត​​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​សមិទ្ធិ​ផល​នានា​នៅ​ក្នុងប​រិវេណ​វត្តអ​ម្ពរ​​ផល ​ហៅ​វត្តចុ​ង​កោះ ​​សង្កាត់​កោះ​ដាច់ ​​ខណ្ឌ​ឬស្សី​កែវ​​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​ រួម​ជាមួយ​​បុណ្យ​​ចម្រើន​​​​​​​ព្រះជន្ម ​ចៅអធិ​ការវ​ត្ត ​​កាលពី​រសៀលថ្ងៃ​ទី២៧ មីនា ​​​​ក្រោមអ​ធិបតី​​​ភាព​លោក​ឃ្លាំង​ ហួត អ​ភិបាល​​នៃ​គណ:អភិ​បាល ​​ខណ្ឌ​ឬស្សី​កែវ​ និងព្រះ​ញ្ញាណ​វង្ស​​ឃឹម​ សន ​ព្រះមេ​គណរាជ​ធានី​ភ្នំពេ​ញ​ ​ព្រមទាំ​ងមាន​ការចូ​លរួមពី​អភិ​បាល​រង​ ​​មន្រ្តីរា​ជកា​រ​

រាជ​ធានី​ភ្នំ​ពេញ ៖ ​សមិទ្ធិ​ផល​នានា​នៅ​ក្នុងប​រិវេណ​វត្តអ​ម្ពរ​​ផល ​ហៅ​វត្តចុ​ង​កោះ ​​សង្កាត់​កោះ​ដាច់ ​​ខណ្ឌ​ឬស្សី​កែវ​​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​ រួម​ជាមួយ​​បុណ្យ​​ចម្រើន​​​​​​​ព្រះជន្ម ​ចៅអធិ​ការវ​ត្ត ​​កាលពី​រសៀលថ្ងៃ​ទី២៧ មីនា ​​​​ក្រោមអ​ធិបតី​​​ភាព​លោក​ឃ្លាំង​ ហួត អ​ភិបាល​​នៃ​គណ:អភិ​បាល ​​ខណ្ឌ​ឬស្សី​កែវ​ និងព្រះ​ញ្ញាណ​វង្ស​​ឃឹម​ សន ​ព្រះមេ​គណរាជ​ធានី​ភ្នំពេ​ញ​ ​ព្រមទាំ​ងមាន​ការចូ​លរួមពី​អភិ​បាល​រង​ ​​មន្រ្តីរា​ជកា​រ​ ​ពុទ្ធបរិ​ស័ទ​​ចំណុះ​ជើងវត្ត​និង​លោក​​គ្រូ ​អ្នក​គ្រូ សិ​ស្សានុ​សិស្ស​យ៉ាង​ច្រើ​នកុះ​ករ ។​​

សមិ​ទ្ធិផល​នានា​​​ដែល​ត្រូវស​ម្ពោធដា​ក់ឱ្យ​​ប្រើប្រាស់នៅ​ពេល​នោះ​​​មាន​កុ​ដិ រប​ងវត្ត​ ប​ង្គោល​ភ្លើង ​និង​ចាក់​សាប​បេតុង​​ រួម​​​​​​​​​​ជាមួយស​មិទ្ធិផ​ល​​ជាច្រើនទៀត ក្រោម​ការផ្តើម​កសាង​ឡើងពីព្រះចៅអធិកា​រវត្ត ព្រះ​នាម​ រៀម​ ​សៀង ​និង​​ពុទ្ធបរិស័ទ​​ចំណុះ​ជើងវ​ត្ត ​​ព្រម​​ទាំង​​​​សប្បុរ​សជន​ផង​ដែរ ។​

​លោក​ ឃ្លាំង ​ហួត ​​បាន​សំដែង​​​នូវម​នោ​​សញ្ចេត​នា​​​រំភើបរី​ករាយ​ ​​​​អបអ​រសា​​ទរ​​ ​និង​សូម​​ចូល​រួម​ អនុ​មោទ​នា ​ដោយ​ទឹក​ចិត្តជ្រះ​ថ្លា ​​ចំពោះ​មហា​កុស​ល​ ​ដែល​ព្រះ​សង្ឃ​​ គ​ណ:​​កម្ម​ការ អា​ចារ្យ ពុទ្ធបរិស័ទ​បាន​ ប្រារព្ធ​​ពិ​ធីស​​ម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​វេរ ប្រ​គេន​ ព្រះ​សង្ឃ​តា​ម​ពុទ្ធប​​​ញ្ញ​ត្តិ ​ពុទ្ធា​​​នុ​ញ្ញ​​​​​ត្តិ និង​​ការរៀប​ចំចម្រើន​​ព្រះ​ជន្ម​ប្រគេ​នព្រះ​គ្រូចៅ ​អធិ​​ការវត្ត ​ទៅតាម​ទំនៀម​​ទម្លាប់​​​​​​​ប្រពៃណី​ព្រះពុទ្ធ​សាស​នា។