ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរី​ណា​ បំ​បាក់​សារ៉ា​ប៉ូ​វ៉ា​ ឈាន​ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ​ Sony Open លើក​ទី​9

11 ឆ្នាំ មុន

កីឡាការិនី​អា​មេរិក​ ស៊េរី​ណា វី​លៀម​​ បាន​ឆ្លង​​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​បាល់​ Sony Open ជា​លើក​ទី​៩ ​​ក្រោយ​ពី​បាន​ផ្តួល​កីឡាការិនី​រុស្ស៊ី​ ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ នៅទី​លាន Crandon Park កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧​ មី​នា ម្សិល​មិញ ។ កីឡាការិនី​ការ​ពារ​ជើង​ឯក​រូប​នេះ​​បាន​​ធ្លាក់​ដៃ​បន្តិច​ពេល​ចាប់​ផ្តើម​ប្រ​កួត​ក្នុង​វគ្គ​ដំ​បូង​​​​មុន​ពេល​វាយ​បក​បំ​បាក់​​គូ​​ប្រ​ជែងជាតិ​​រុស្ស៊ី​របស់​នាង​ ក្នុង​

កីឡាការិនី​អា​មេរិក​ ស៊េរី​ណា វី​លៀម​​ បាន​ឆ្លង​​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​បាល់​ Sony Open ជា​លើក​ទី​៩ ​​ក្រោយ​ពី​បាន​ផ្តួល​កីឡាការិនី​រុស្ស៊ី​ ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ នៅទី​លាន Crandon Park កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧​ មី​នា ម្សិល​មិញ ។ កីឡាការិនី​ការ​ពារ​ជើង​ឯក​រូប​នេះ​​បាន​​ធ្លាក់​ដៃ​បន្តិច​ពេល​ចាប់​ផ្តើម​ប្រ​កួត​ក្នុង​វគ្គ​ដំ​បូង​​​​មុន​ពេល​វាយ​បក​បំ​បាក់​​គូ​​ប្រ​ជែងជាតិ​​រុស្ស៊ី​របស់​នាង​ ក្នុង​លទ្ធផល​២​សិតជាប់ៗ​គ្នា​៦-៤​ និង​៦-៣។

អំឡុង​បើក​ការ​ប្រ​កួត​ភ្លាម​ៗ សារ៉ា​ប៉ូ​វ៉ា​​ បាន​ធ្វើ​ការ​នាំមុខ​នៅ​ដំ​ណាក់​កាល​ដំ​បូង​ ដោយ​បាន​យក​ឈ្នះ​ពិន្ទុ​ក្នុង​វគ្គ​ទី​៤​សិត​ទី​១​​ ។​ ទោះ​ជា​យ៉ាង​ណា ​ប្រៀប​របស់​នាង​ពិត​ជាមាន​ជី​វិត​​ខ្លីខ្លាំង​ណាស់​នៅពេលនាង​ស៊េរី​ណា​​ បានយក​ឈ្នះ​ពិន្ទុ​៥​វគ្គ​ជាប់​ៗគ្នា​ដណ្តើម​បាន​ជ័យ ជម្នះ​សិត​ទី​១​ ទាំង​ស្រុង ។

ការ​ប្រ​កួត​បន្ត​ក្នុង​សិត​ទី​២ សារ៉ា​ប៉ូ​វ៉ា​​ ក្នុង​នាម​ជា​កីឡាការិនី​ចំ​ណាត់​ថ្នាក់​លេខ​៤ របស់​កម្ម​វិធី​បាន​វាយ​បក​យក​ឈ្នះពិន្ទុ​នាង​ស៊េរី​ណា​ នៅ​វគ្គ​ទី​២ ​ដណ្តើម​បាន​ប្រៀប​ជា​ថ្មី​ម្តង​ទៀត​ ។ ប៉ុន្តែ​សន្ទុះ​នោះ​មិន​អាច​គ្រប់​គ្រង​ស៊េរី​ណា​ ជាប់​រហូត​ឡើយ​ ហើយ​ជា​លទ្ធផល​ កីឡា ការិនី​លំ​ដាប់​ទី​១ ពិភព​លោក​រូប​នេះ​វាយ​បក​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់ ។ វាសនា​ និង​ក្តី​សង្ឃឹម​ដណ្តើម​បាន​ពាន​ជើង​ឯក​​នៅ​ម៉ៃ​អាមី​នេះ​ជា​លើក​ទី​១ ​ក្នុង​អា​ជីព​របស់​សារ៉ា​ប៉ូ​វ៉ា​ត្រូវ​បាន​បញ្ចប់​ជា​ថ្មី​ម្តង​ទៀត​ ក្រោយ​ពី​ស៊េរី​ណា​ បន្ត​ជ័យ​ជម្នះ​ក្នុង​វគ្គ​ទី​៧​ និង​ទី​៩ ​ដែល​ជា​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​សិត​ទី​២ ។

ថ្លែង​បន្ទាប់​ឈ្នះ​ការ​ប្រ​កួត​ ស៊េរី​ណា​ បាន​បញ្ជាក់​​​ថា ៖ «វា​មិន​មែន​ជា​​ការ​ងា​យ​ស្រួល​នោះ​ទេ ។ ជាក់​ស្តែងណាស់​ នាង​សារ៉ា​ប៉ូ​វ៉ា​​ ពិតជា ​លេង​បាន​​យ៉ាង​ល្អ​ ។ នាងធ្វើ​បាន​ល្អខ្លាំង​ណាស់​នៅ​ទី​នេ​ះ​ ។ ដូច្នេះ ខ្ញុំ​វិញ​គឺ​គ្រាន់តែសម្រេច​ចិត្ត​ថា​ ត្រូវ​ធ្វើឱ្យ​បានល្អ​​ប្រសើរជាងនាង​បន្តិច​ គឺ​ជា​ការ​ស្រេច» ។ គួរ​កត់​សម្គាល់​ថា នេះ​ជា​លើក​ទី​១៥​ ហើយ​ដែល​ស៊េរី​ណា​ បំ​បាក់​នាង​សារ៉ា​ប៉ូ​វ៉ា​ ។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ នាង​នឹង​ប៉ះ​ជា​មួយ​កីឡាការិនី​​ចិន​ លី​ណា​ ឬ​កីឡាការិនី​ឆែក​ ដូមីនី​កា ស៊ី​ប៊ុល​កូ​វ៉ា ។

ចំពោះ​លទ្ធ​ផល​នៃ​ការ​ប្រ​កួត​ឯកត្ត​ជន​ផ្នែក​បុរស​វិញ​ កីឡាករ​ឆែក Tomas Berdych បំបាក់​កីឡាករ​អ៊ុយ​ក្រែន​ Alexandr Dolgopolov ក្នុង​លទ្ធ​ផល​៦-៤​ និង​៧-៦​ ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី​៣​។ នៅ​វគ្គ​បន្ទាប់​ គេ​នឹងប៉ះ​ជា​មួយ​អ្នក​ឈ្នះ​រវាង រ៉ា​ហ្វាអែល ណា​ដាល់​ និង​ Milos Raonic មក​ពី​ប្រ​ទេស​កា​ណា​ដា ។ចំណែក​កីឡាករ​លំ​ដាប់​ទី​២​ ពិភពលោក ណូ​វ៉ាក់ យ៉ូ​កូ​វិច​​ និងកីឡាករ​ជប៉ុន​ Kei Nishikori ​ដែលបានផ្តួល​កីឡាករអង់​គ្លេស​​ Andy ​Murray និង​កីឡាករស្វ៊ីស​ Roger Federer ក្នុង​វគ្គ​១/៤​ ផ្តាច់​ព្រ័ត្រ​​នឹងជួប​​ប្រកួតគ្នា​ជា​លើក​ដំបូង​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ៕