ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ចោទ​រុស្ស៊ី​ថា​បាន​ដាក់​ពង្រាយ​ទ័ព​នៅ​តាម​ព្រំ​ដែន​ក្រោម​​លេស​វិបត្តិ​តំបន់​​គ្រីមេ

11 ឆ្នាំ មុន

ទីភ្នាក់ងារ​​ព័ត៌​មាន AFP ​បាន​ផ្សាយ​ថា​ ​​រដ្ឋ​មន្ត្រី​​ក្រសួង​ការពារ​ជាតិ​អ៊ុយ​ក្រែន​ បាន​ថ្លែង​​កាល​ពី​ថ្ងៃ​ទី​២៧ មីនា ថា មាន​កង​ទ័ព​រុស្ស៊ី​ជិត​​មួយ​សែន​នាក់​ ​បាន​ដាក់​ពង្រាយ​នៅ​តាម​ព្រំ​ដែន​​នា​ពេល​បច្ចុប្បន្ន​ និង​ចាត់​ទុក​ថា​​​ជា​តួលេខ​ខ្ពស់​ជាង​ការ​ប៉ាន់​ប្រមាណ​របស់​អាមេរិក​ ក្រោម​វិបត្តិ​ដ៏​តាន​តឹង​ ក្រោយ​ពី​​តំបន់​គ្រីមេ​​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រុស្ស៊ី​ ។

​លោក អាន​គ្រី ប៉ារូប៊ី ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ុយ​ក្រែន​​​​ បាន​បង្ហើ​ប​​​​ឱ្យ​​​​ដឹង​​​​ថា​​​ ក្រោយ​​ពី​​ចូល​លុក​លុយ​​​នៅ​តំបន់​គ្រីមេ​​រួច​មក​​​ រុស្ស៊ី​ក៏​បាន​រៀប​ផែន​ការ​​បែង​ចែក​ទឹក​ដី​នៅ​តំបន់​ដែល​ទន់​ខ្សោយ​ដទៃ​ទៀត​ ដែល​បញ្ហា​​​​​នេះ​​​​ធ្វើ​​ឱ្យ​​​​​រដ្ឋា​​​ភិ​បាល​​​​​​​ក្រុង​គៀវ​​ មាន​ក្តី​បារម្ភ​​​ថា​ អាច​រង​ការ​ចូល​លុក​លុយ​ពី​សំណាក់​រុស្ស៊ី​នៅ​ភាគ​ខាង​​កើត​​​របស់​ប្រទេស​​​​​ទៀត​​​ ។​

លោក អាន​គ្រី បា៉រូប៊ី បាន​បញ្ជាក់​​​​​​ទៀត​ថា​ ​អ៊ុយ​ក្រែន​​ក៏​បាន​ត្រៀម​កម្លាំង​សម្រាប់​ទប់​ទល់​នឹង​ការ​រុក​រាន​​ ទោះបី​​ជា​កើត​​ឡើង​នៅ​ថ្ងៃ​​ណា​ក៏​ដោយ​ ។ ​កាល​ពី​មុន​​នេះ​ មន្ត្រី​​មន្ទីរ​ប៉ង់​តាហ្គោន​​ របស់​សហ​រដ្ឋ​​អាមេរិក​បាន​បញ្ជាក់​ថា​ មាន​​ទ័ព​រុស្ស៊ី​​ច្រើន​​ជាង​២០.០០០​នាក់​ ក្នុង​នោះ​មាន​ទាំង​ទ័ព​អាកាស​ និង​កង​រថ​ក្រោះ​​ ត្រូវបញ្ជូន​​ទៅ​ប្រចាំ​ការ​នៅ​តាម​ព្រំ​ដែន​អ៊ុយ​ក្រែន​ ក្នុង​គោល​បំណង​ដើម្បី​កាន់​កាប់​​នៅ​ភូមិ​ភាគ​ខាងកើត ។

ប៉ុន្តែ​​​​កាល​ពី​ថ្ងៃ​​​​ទី​​​​២៧​ មីនា​ កន្លង​មក​ អាជ្ញាធរ​​អ៊ុយ​ក្រែន ​បាន​សម្តែង​​ការ​ស​ង្ស័យ​លើ​តួលេខ​​​​ពី​ការ​ព្យា​​ករ​ខាង​លើ​​​ ដោយ​លោក​ ប៉ារូប៊ី​​ ប្រធាន​​ក្រុម​ប្រឹក្សា​សន្តិសុខ​​​ជាតិ​អ៊ុយ​ក្រែន​ នឹង​គាំ​ទ្រ​សកម្ម​ភាព​របស់​ប្រទេស​លោក​ខាង​លិច​នៅ​ក្នុង​ការ​កំណត់​​លើ​បទ​ដ្ឋាន​ការ​ដាក់​ទោស​​រុស្ស៊ី​ និង​ស្នើ​សុំ​​​ឱ្យ​​បង្ហាញ​សម្ព័ន្ធ​មិត្ត​ផ្នែក​​​យោធា​​​ ដើម្បី​​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​​ដល់​ក្រុង​មូស្គូ​​ ៕