ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ព្រមា.ន​ពលរដ្ឋ​ខ្លួន​នៅ​ចិន​អំពី​សុវត្ថិភាព ខណៈ​វិបត្តិ​ការទូត​ប្រទេស​ទាំង​ពីរ​ឡើងក​ម្តៅ​ខ្លាំង

3 ម៉ោង មុន

ទីក្រុង​តូ​ក្យូ ៖ ប្រទេស​ជប៉ុន​បាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​សុវត្ថិភាព​ខ្ពស់ និង​ជៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ចំ​ពេល​មាន​វិបត្តិ​ការទូត​កាន់តែ​ធ្ងន់ធ្ងរ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​នៅ​អាស៊ី ជុំវិញ​ការ​អត្ថាធិប្បាយ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោកស្រី សា​ណា​អេ តា​កា​អ៊ី​ឈី…

ទីក្រុង​តូ​ក្យូ ៖ ប្រទេស​ជប៉ុន​បាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​សុវត្ថិភាព​ខ្ពស់ និង​ជៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ចំ​ពេល​មាន​វិបត្តិ​ការទូត​កាន់តែ​ធ្ងន់ធ្ងរ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​នៅ​អាស៊ី ជុំវិញ​ការ​អត្ថាធិប្បាយ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោកស្រី សា​ណា​អេ តា​កា​អ៊ី​ឈី (Sanae Takaichi) លើ​បញ្ហា​កោះ​តៃវ៉ាន់​។

តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ការ​ណែនាំ​ដែល​ចេញ​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​ចិន បាន​កើតឡើង​នៅ​ពេល​ដែល​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​ជប៉ុន​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​នេះ ជាមួយ​សម​ភាគី​ចិន ដើម្បី​ព្យាយាម​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​។

ការ​ណែនាំ​នេះ​ទៀត​សោត បាន​កើតឡើង​ក្រោយ​ប្រទេស​ចិន​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​។ ការ​ជំរុញ​នេះ អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ជប៉ុន​យ៉ាង​ខ្លាំង ដោយសារ​តែ​ប្រជាជន​ចិន​បច្ចុប្បន្ន​មាន​ចំនួន​ជិត​មួយ​ភាគ​បួន​នៃ​ភ្ញៀវ​ទេសចរ​សរុប​នៅ​ជប៉ុន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បណ្តា​ភាគហ៊ុន​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ជប៉ុន ក៏​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ​។

លោកស្រី តា​កា​អ៊ី​ឈី បាន​បង្ក​ឱ្យ​វិបត្តិ​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ដែល​កើត​មាន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ កាន់តែ​ឡើងក​ម្តៅ​ខ្លាំង ក្រោយ​ពេល​លោកស្រី​បាន​ថ្លែង​ទៅ​កាន់​សភា​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​វាយប្រហារ​របស់​ចិន​លើ​កោះ​តៃវ៉ាន់​ដែល​គំរាមកំហែង​ដល់​ការ​រស់រាន​មានជីវិត​របស់​ជប៉ុន​អាច​ជំរុញ​ឱ្យ​មានការ​ឆ្លើយ​តប​ខាង​ផ្នែក​យោធា​ពី​ជប៉ុន​។ ការ​អត្ថាធិប្បាយ​នេះ​ហើយ ធ្វើ​ឱ្យ​ប្រទេស​ចិន​ក្តៅ​សន្លឹក​ត្រចៀក​យ៉ាង​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ