រាជធានីភ្នំពេញ ៖ លទ្ធផលគូប្រដាល់អន្តរជាតិទី៣នៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករ សេន ប៊ុនថេន ផ្តួលកីឡាករស្លូវ៉ាគីឱ្យសន្លប់ក្នុងទឹកទី២ ។
ខណៈចាប់ផ្តើមប្រកួតបានបន្តិច កីឡាករសេន ប៊ុនថេន បានទាត់កីឡាករស្លូវ៉ាគីមួយជើងបណ្តាលឱ្យហើមសរសៃភ្លៅខាងឆ្វេង លុះចូលដល់ទឹកទី២កីឡាករសេន ប៊ុនថេន បានវាយសម្រុកថែមទៀតធ្វើឱ្យកីឡាករស្លូវ៉ាគីទប់លំនឹងលែងបានក៏ដួលសន្លប់នៅលើរេញតែម្តង។
ក្រោយពីទទួលជ័យជំនះដោយផ្តួលកីឡាករស្លូវ៉ាគីឱ្យសន្លប់រួច កីឡាករ សេន ប៊ុនថេន បានទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន១០០ដុល្លារពីតារាកំប្លែងនាយឃ្លោកផងដែរ៕
ចែករំលែកព័តមាននេះ