ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់បោះ​រទេះ​នារី​កម្ពុជា កក់​កៅអី​ទៅ​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​អាស៊ី នៅ​ជប៉ុន ឆ្នាំ​ក្រោយ

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រុមកីឡា​ការិនីបាល់បោះ​រទេះ​កម្ពុជា បាន​យកឈ្នះ​ក្រុមកីឡា​ការិនី​ឥណ្ឌា កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្នុង​ការ​ប្រកួត​កីឡាបាល់បោះ​រទេះ​ជន​ពិការ​អាស៊ី​-​អូ​សេ​អា​នី (The 2025…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រុមកីឡា​ការិនីបាល់បោះ​រទេះ​កម្ពុជា បាន​យកឈ្នះ​ក្រុមកីឡា​ការិនី​ឥណ្ឌា កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្នុង​ការ​ប្រកួត​កីឡាបាល់បោះ​រទេះ​ជន​ពិការ​អាស៊ី​-​អូ​សេ​អា​នី (The 2025 IWBF Asia Oceania Championship) បាន​ធ្វើ​ឱ្យ​ក្រុមកីឡា​ការិនីបាល់បោះ​រទេះ​កម្ពុជា ទទួល​បាន​ឱកាស​ទៅ​ប្រកួតក្នុង​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​អាស៊ី 2026 Asian Para Games ឆ្នាំ​២០២៦ នៅ​ប្រទេស​ជប៉ុន ក្នុងនាម​ជា​ក្រុម​លេខ ២ ក្នុង Division B​។

នេះ​ជា​ជ័យជម្នះ​លើក​ទី​៤ សម្រាប់​ក្រុម​នារី​កម្ពុជា បន្ទាប់​ពី​បាន​ឈ្នះ អុ​ី​រ៉​ង់ ឡាវ និង​ហ្វី​លី​ពី​ន ប៉ុន្តែ​បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ថៃ ។ សម្រាប់​ការ​ឈ្នះ​៤ និង​ចាញ់ ១ ក្រុម​នារី​កម្ពុជា ស្ថិត​នៅ​លេខ​២ ប្រចាំ Division B​។

លទ្ធផល ៥ ប្រកួត​របស់​កម្ពុជា​ក្នុង​ការ​ប្រកួត​កីឡាបាល់បោះ​រទេះ​ជន​ពិការ​អាស៊ី​-​អូ​សេ​អា​នី (The 2025 IWBF Asia Oceania Championship) នៅ​ប្រទេស​ថៃ ដែល​បាន​បញ្ចប់​ភារកិច្ច​ជា​ផ្លូវការ​មាន​ដូច​ជា​៖

-កម្ពុជា បាន​ឈ្នះ​អុ​ី​រ៉​ង់ ដោយ​ពិន្ទុ ៥៨-៤៣
-​កម្ពុជា បាន​ឈ្នះ​ឡាវ ដោយ​ពិន្ទុ ៦៧-៤០
-​កម្ពុជា បាន​ចាញ់​ថៃ ដោយ​ពិន្ទុ ៣៩-៦២
-​កម្ពុជា​បាន​ឈ្នះ​ហ្វី​លី​ពី​ន​ដោយ​ពិន្ទុ​៦៣-១៤
-​កម្ពុជា បាន​ឈ្នះ​ឥណ្ឌា ដោយ​ពិន្ទុ ៧៩-២៩

សូម​បញ្ជាក់​ថា ក្រុម​ខ្លាំង​នៅ Division A គឺ ជប៉ុន អូស្ត្រាលី និង​ចិន ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ដោយ​ក្រុម​ទាំង​៣ រង់ចាំ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ស្វ័យប្រវត្តិ ខណៈ​១​ក្រុម​ទៀត​គឺជា​ក្រុម​លេខ​១ នៅ Division B​។

-Division A ៖ អូស្ត្រាលី ជប៉ុន និង ចិន

-Division B ៖ ថៃ កម្ពុជា ឥណ្ឌា ឡាវ អុ​ី​រ៉​ង់ និង​ហ្វី​លី​ពី​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ