Ronaldo បង្ហើបថាមុនចូល Man Utd កុំអីក្លិបយក្សអង់គ្លេស១នេះទិញបាត់
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo បង្ហើបថា មុនពេលទៅលេងឱ្យក្លិបបិសាចក្រហម Manchester…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo បង្ហើបថា មុនពេលទៅលេងឱ្យក្លិបបិសាចក្រហម Manchester…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo បង្ហើបថា មុនពេលទៅលេងឱ្យក្លិបបិសាចក្រហម Manchester United ខាងក្លិបកាំភ្លើងធំ Arsenal ខ្វះតែបន្តិចនឹងទិញយកខ្លួនបានសម្រេច ។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងកម្មវិធីអ្នកគាំទ្រ Arsenal ITV កីឡាករឆ្នើមរូបនេះបានប្រាប់ថា «វាជាការពិត។ វាគឺខ្វះតែបន្តិចនោះទេ»។ នៅពេលដែលគេសួរដេញដោលពីពាក្យចចាមរាមថា Ronaldo ប៊ិះយល់ព្រមទៅលេងឱ្យ Arsenal មុនពេល Man Utd ចូលខ្លួនមកចែចូវ ។
ក្រោយពីបានដឹងថា Ronaldo និយាយបែបនេះហើយ លោក Morgan ដែលជាពិធិករកម្មវិធី បាននិយាយបែបលេងសើច ទាមទារឱ្យ Ronaldo សុំទោសដល់ Arsenal ។ Ronaldo ក៏និយាយទាំងញញឹមថា ៖«ខ្ញុំចង់សុំទោសណាស់ ។ សូមអភ័យទោសឱ្យខ្ញុំផងណា៎ ដែលមិនបានចូលលេងឱ្យ Arsenal»។
លោក Morgan បានទៅយកអាវ Arsenal មកឱ្យ Ronaldo ទុកជាអនុស្សាវរីយ៍ ។ អាវនោះជាអាវសល់ពីជំនាន់ Ronaldo នៅលេងឱ្យ Manchester United ដោយមានឈ្មោះរបស់គេនៅពីក្រោយ ។ លោកពិធីករបាននិយាយថា ៖«នេះគឺអ្វីដែលគួរតែកើតឡើងនៅពេលនោះ ។ នេះគឺជាក្តីស្រមៃរបស់ខ្ញុំអស់រយៈពេល១៦ឆ្នាំហើយ»។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០០៣ Ronaldo លេងបានយ៉ាងល្អនៅ Sporting Lisbon ហើយត្រូវបានក្លិបកាំភ្លើងធំ Arsenal ផ្តល់ជូននូវឱកាសចុះកុងត្រាជាផ្លូវការ តែពេលនោះគ្រូបង្វឹក Alex Ferguson របស់ក្លិបបិសាចក្រហមនៅមិនស្ងៀមក៏ចែចូវ Ronaldo ឱ្យទៅលេងនៅក្លិបរបស់ខ្លួន ឈ្នះបាន Premier League បីដង និង Champions League ម្តង ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ