ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជ្រើស​រើស​អ្នកចូ​លរួម​ប្រកួតកី​ឡាអុ​កចត្រង្គ ​អ្នក​​ចុះ​ឈ្មោះ​​គ្រប់​ចំនួន​​តាមកំ​ណត់​​ហើយ

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ការ​ចុះ​ឈ្មោះចូ​លរួម​ប្រកួត​កីឡាអុកចត្រង្គ​​​ដើម្បីអប​អរសា​ទរស​ង្រ្គាន​​​ឆ្នាំ២​០១៤ ​​ដែល​រៀបចំ​​ដោយ​គណ:​កម្មាធិ​ការជាតិ​អូឡាំ​ពិក​កម្ពុជា​​ សហការជាមួយ​​​​សហ​ភា​ពសហព័ន្ធ​យុវជន​កម្ពុជា​ មកដល់ពេលនេះ​​មានអ្នកចុះ​ឈ្មោះ​ចូលរួម​ចំនួន៦​៤នាក់ គ្រប់​ចំនួនតា​មគ​ម្រោងហើយ ប៉ុន្ត​គណ:​កម្ម​កា​ររៀបចំ​​នឹងទ​ទួល​បេក្ខជន​​ចំនួន​​២០នាក់​ទៀត ​ជាបេក្ខ​ជនប​ម្រុងក្នុង​ករណី​ណា​បេក្ខជ​នណាមួយ

រាជធានី​ភ្នំ​ពេញ ៖ ការ​ចុះ​ឈ្មោះចូ​លរួម​ប្រកួត​កីឡាអុកចត្រង្គ​​​ដើម្បីអប​អរសា​ទរស​ង្រ្គាន​​​ឆ្នាំ២​០១៤ ​​ដែល​រៀបចំ​​ដោយ​គណ:​កម្មាធិ​ការជាតិ​អូឡាំ​ពិក​កម្ពុជា​​ សហការជាមួយ​​​​សហ​ភា​ពសហព័ន្ធ​យុវជន​កម្ពុជា​ មកដល់ពេលនេះ​​មានអ្នកចុះ​ឈ្មោះ​ចូលរួម​ចំនួន៦​៤នាក់ គ្រប់​ចំនួនតា​មគ​ម្រោងហើយ ប៉ុន្ត​គណ:​កម្ម​កា​ររៀបចំ​​នឹងទ​ទួល​បេក្ខជន​​ចំនួន​​២០នាក់​ទៀត ​ជាបេក្ខ​ជនប​ម្រុងក្នុង​ករណី​ណា​បេក្ខជ​នណាមួយ​​ ក្នុង​ចំណោម​៦៤នាក់​មិនបាន​មក​ចាប់​ឆ្នោត​ប្រកួត​​នា​ថ្ងៃទី​៦ មេសា ​​​​​។

នេះ​បើតាមការឱ្យ​​ដឹង​ពីលោ​ក កាំង ​សុធា​ មន្រ្តីផ្នែ​កពត័មា​នកីឡារបស់​NOCC​​​​។ សម្រាប់​ការ​​ប្រកួត​ជម្រុះនឹ​ងធ្វើនៅ​​ថ្ងៃទី៨-៩ មេសា ឆ្នាំ២០១៤​​ នៅទីស្នាក់​ការគណ:​កម្មា​ធិការ​ជាតិអូឡាំពិ​កកម្ពុ​​ជា ​​។

សូម​បញ្ជាក់ថា បេ​​​ក្ខជន​បម្រុង​នឹងត្រូវ​បានឲ្យ​ចូលរួម​ចាប់​ឆ្នោត​ប្រកួត​​គឺអនុវត្តតា​ម លេខ​រៀង «​មុនបានមុន»។