ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ ​សុវណ្ណ​ សង្ឃឹម​​រក​បាន​​3​ពិន្ទុ​បន្ថែម​​ទៀត​ ខណៈ​​ ផាន់ គ្រាន់​ ​និង​ឆាយ​ មាស​ ស្ថិត​​នៅ​ក្នុង​​ភាព​មន្ទិល​រៀង​​ខ្លួន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​សុខ​ សុវណ្ណ​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៣១​ ជួប​នឿន​ សាវឌី​ មក​ពី​ក្លិប​អេភូ​ថង​កីឡា​នៅ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​ស្រា​បៀរ​លីអូ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ CTN ថ្ងៃ​សៅរ៍​ ទី​២៩​ មីនា​ ខាង​មុខ​នេះ​ គេ​មាន​សង្ឃឹម​ច្រើន​ថាអាច​រក​បាន​៣​ពិន្ទុ​បន្ថែម

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​សុខ​ សុវណ្ណ​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៣១​ ជួប​នឿន​ សាវឌី​ មក​ពី​ក្លិប​អេភូ​ថង​កីឡា​នៅ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​ស្រា​បៀរ​លីអូ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ CTN ថ្ងៃ​សៅរ៍​ ទី​២៩​ មីនា​ ខាង​មុខ​នេះ​ គេ​មាន​សង្ឃឹម​ច្រើន​ថាអាច​រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ ខណៈ​ផាន់ គ្រាន់​ មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ឆាយ មាស​ មក​ពី​ក្លិប​សំរោង​កោង​កីឡាខេត្ត​បាត់​ដំបង​ ជួប​គ្នា​លើក​នេះ​មិន​ហ៊ាន​សន្យា​ទុក​មុន​ពី​លទ្ធ​ផល​ចាញ់​ឈ្នះ​ដូច​គ្នា ។​

សុខ សុវណ្ណ​ ប្រកួតបាន​៣​លើក​មិ​នទាន់​ស្គាល់​ចាញ់​ម្តង​ណា​ឡើយ​ កំពុង​តែ​មាន​ពិន្ទុ​នាំ​មុខ​គេ​នៅ​ក្នុង​តារាង​ជាបណ្តោះ​អាសន្ន​ ។ ចំណែក​​ឯ​ នឿន សាវឌី​ ប្រកួត​បាន​៣​លើក​ចាញ់​ទាំង​៣​លើក​ បើ​សិន​លើក​នេះ​ចាញ់​ម្តង​ទៀត​នោះ​នឹង​អាច​ជ្រុះ​ចេញ​ពី​វគ្គ​ជម្រុះ​​នេះ​មិន​ខាន​ ។​ រី​ឯ​ សុខ​ សុវណ្ណ​ បើ​សិន​ជា​ឈ្នះ​លើក​នេះ​ទៀត​ គេ​នឹង​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​បន្ត​ទៀត​ដោយ​ស្វ័យប្រវត្តិ​ ។ ទោះ​ជា​យ៉ាង​ណា​ សុខ​ សុវណ្ណ​ ប៉ះ​នឿន​ សាវឌី​ លើក​នេះ​គេ​មិន​សូវ​ជាបារម្ភ​បុ៉ន្មាន​ឡើយ​ ដោ​យសារគេ​មាន​សមត្ថ​ភាព​ប្រកួត​ល្អ​ជាង​ នឿន​ សាវឌី​​ ឆ្ងាយ​ណាស់​ ទាំង​ការប្រើ​ស្នៀត​កែង​ និង​ជង្គង់​ឡើង​ទៅ ។​

ផាន់ គ្រាន់​ និង​ឆាយ មាស​ ជួបគ្នា​លើក​នេះ​ទាំង​សង​ខាង​បាត់​មាត់​ដូចគេ​ចុក​ មិន​មាន​នរណា​ម្នាក់​ហ៊ាន​អះ​អាង​ទុក​មុន​ពី​លទ្ធ​ផល​ចាញ់​ឈ្នះ​ឡើយ ។ រវាង​គូ​នេះ​ប្រកួតបាន​៣​លើក​ម្នាក់​រួច​មក​ហើយ​ ​ក្នុង​នោះ​ ផាន់ គ្រាន់​ ឈ្នះ​២​លើក និង​ចាញ់​១​លើក​ ឯ​ឆាយ មាស​ ឈ្នះ​១​លើក​ ចាញ់​២​លើក​ ។ ដូច្នេះ​ ផាន់ គ្រាន់​ មានសង្ឃឹម​ច្រើន​ បើ​សិន​ជា​ឈ្នះ​ការ​ប្រកួត​លើក​នេះ​ តែ​បើ​សិន​ជា​ចាញ់​វិញ​នោះ ក៏​មិន​សូវ​ជា​ល្អ​បុ៉ន្មាន​ដែរ​ ព្រោះ​អី​ក្នុង​ចំណោម​កីឡា​ករ​ជើង​ខ្លាំង​ទាំង​៨​រូប​មាន​មួយ​ចំនួន​កំពុង​តែ​មាន​ពិន្ទុ​ច្រើន​លើស​លប់​រួច​ទៅ​ហើយ​ ។ រី​ឯ​ឆាយ មាស​ វិញ​ ចាំ​បាច់​ត្រូវ​យក​ឈ្នះ​គូ​ប្រកួត​ឱ្យបាន​ បើ​មិន​ដូច្នោះ​ទេ​ ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គបន្ត​ពិត​ជា​​គ្មាន​សោះ​ឡើយ។​ ចាំ​មើល គូ​នេះ​នរណា​ជាអ្នក​ក្តោប​ក្តាប់​ជ័យ​ជម្នះ ?​