ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ​ស្នើ​អា​រ៉ា​ប៊ី​សា​អូឌីត​ទិញ​មី​ស៊ីល​រុ​ស្ស៊ី

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​បាន​ស្នើ​ដល់​អា​រ៉ា​ប៊ី​សា​ឌី​ត​ឲ្យ​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​រុ​ស្ស៊ី ​ដើម្បី​ការពារ​ដែនដី​ខ្លួន​។ ក្រោយ​ការ​វាយប្រហារ​បណ្ដា​ទីតាំង​ប្រេងកាត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​ទី​១៤​កញ្ញា លោក​ពូ​ទី​ន​បាន​ស្នើ​ដល់​ក្រុង​រី​យ៉ា​ដ ឲ្យ​ការពារ​ខ្លួន​ដោយ​ទិញ​បណ្ដា​មី​ស៊ី​ល​រុ​ស្ស៊ី​។ នៅ​ក្រុង​អង់កា​រ៉ា​លោក​ពូ​ទី​ន​ថ្លែង​ថា យើង​ត្រៀម​ជួយ​អា​រ៉ា​ប៊ី​សា​អូឌីត…

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​បាន​ស្នើ​ដល់​អា​រ៉ា​ប៊ី​សា​ឌី​ត​ឲ្យ​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​រុ​ស្ស៊ី ​ដើម្បី​ការពារ​ដែនដី​ខ្លួន​។

ក្រោយ​ការ​វាយប្រហារ​បណ្ដា​ទីតាំង​ប្រេងកាត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​ទី​១៤​កញ្ញា លោក​ពូ​ទី​ន​បាន​ស្នើ​ដល់​ក្រុង​រី​យ៉ា​ដ ឲ្យ​ការពារ​ខ្លួន​ដោយ​ទិញ​បណ្ដា​មី​ស៊ី​ល​រុ​ស្ស៊ី​។ នៅ​ក្រុង​អង់កា​រ៉ា​លោក​ពូ​ទី​ន​ថ្លែង​ថា យើង​ត្រៀម​ជួយ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ឲ្យ​អាច​ការពារ​ដែនដី​ខ្លួន​។

លោក​ថា​គេ​អាច​ធ្វើ​ដូច​អ៊ី​រ៉​ង់​ដែល​បាន​ទិញ​រួច​ហើយ​ប្រព័ន្ធ​មី​ស៊ី​ល​រុ​ស្ស៊ី ​S-300 និង​ធ្វើ​ដូច​តួ​ក​គី​ដែល​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​រុ​ស្ស៊ី ​S-400​។ អាវុធ​ទាំងនោះ​នឹង​ការពារ​បាន​ដោយ​ពិតប្រាកដ​រាល់​ទីតាំង​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ