ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​​ព័ន្ធ​កីឡា​​ទ្រី​យ៉ា​​ត្លុង​ប្រកាស​​ពី​កាល​​បរិច្ឆេទ​ការ​​ប្រកួត​​កីឡា​ ​AQUATHLON ​លើក​​ទី​3

11 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា សហការ​ជាមួយ​នឹង​មណ្ឌល​កីឡា Cambodian Country Club (C.C.C) នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ AQUATHLON (ហែល​ទឹក​+​រត់​ប្រណាំង)​ លើក​ទី​៣​ ដែល​នឹង​ចាប់​ផ្តើម​នា​ថ្ងៃទី​៤​ ខែ​ឧសភា​ ឆ្នាំ​២០១៤​ ខាង​មុខ​នេះ​នៅ​មណ្ឌល​កីឡា​ C.C.C ចាប់​ពី​ម៉ោង​៧​ព្រឹក​តទៅ ។​

ចំពោះ​វិញ្ញាសា​​នៃ​ការប្រកួត​​ចែក​ចេញ​ជា​៣​ គឺ​១-​អាយុ​១៣​ឆ្នាំដល់​១៧​ឆ្នាំ​ (បុរស​-នារី)​ ហែល​ទឹក​ចម្ងាយ​១៥០​ម៉ែត្រ​+​រត់​ចម្ងាយ​៣.២០០​ម៉ែត្រ​ (៤​ជុំ)​ ។ ២-​អាយុ​១៨​ឆ្នាំ​ដល់​៣៥​ឆ្នាំ​ (បុរស-​នារី) ហែល​ទឹក​ចម្ងាយ​៣៥០​ម៉ែត្រ​+​រត់​ចម្ងាយ​៤.៨០០​ម៉ែត្រ​ (៦ជុំ​)​ និង​ទី​៣-​អាយុ​លើ​៣៥​ឆ្នាំ​ (បុរស)​ ហែល​​ទឹក​ចម្ងាយ​២៥០​ម៉ែត្រ​+​រត់​ចម្ងាយ​៤.០០០​ម៉ែត្រ​ (៥​ជុំ)​ ។​ តាម​ការ​​ឱ្យ​ដឹង​ពី​អគ្គ​លេខាធិការ​នៃ​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ លោក​​ងិន​ សុខ​បញ្ញា​ថា​ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ AQUATHLON (ហែល​ទឹក+​រត់​ប្រណាំង)​ នេះ​លោក​សង្ឃឹម​ថា​ នឹង​មាន​អត្ត​ពលិក​ជាង​៤០០​នាក់​ចូល​រួម​ប្រកួត​ ខណៈ​កាលពី​ឆ្នាំ​មុន​សហ​ព័ន្ធ​ទទួល​បាន​កីឡាករ-​កីឡា​ការិនី​ទាំង​បរទេស​ និង​ខ្មែរ​ ជាង​៣០០​នាក់​មក​ពី​តាម​ក្លិប​-​សមា​គម​ និង​មហា​ជន ។​

លោក​បន្តថា​ ព្រឹត្តិ​ការណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​កីឡាករ​កម្ពុជា​ឱ្យ​មានស្តង់​ដា​អន្តរ​ជាតិ​ តាម​រយៈ​ការ​បង្កើន​ចម្ងាយ​នៃ​ការ​ហែល​ និង​រត់​ឱ្យ​មាន​ចម្ងាយ​ឆ្ងាយ​ជាង​មុន​ និង​ដើម្បី​បង្កើត​ទំនាក់​ទំនង​រវាង​កីឡាករ​ជាតិ​ និង​បរទេស​ផង​ដែរ​ ។​ សូម​បញ្ជាក់​ថា​ សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​​ចាប់​ផ្តើម​ទទួល​ពាក្យ​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ​ នៅទីស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​នៅ​មណ្ឌល​កីឡា​ C.C.C ឬ​តាមទូរ​ស័ព្ទ​លេខ​ ០១២ ៧៩ ៧៩​ ៤៤ / ០១៥ ៨២២ ៥៦៦​ រហូតដល់​ថ្ងៃទី​៣០​ ខែ​មេសា​ នឹង​ត្រូវ​បញ្ចប់​ ។​ ចំពោះ​តម្លៃ​ចុះឈ្មោះ​​ចូល​រួម​​ប្រកួត​សម្រាប់​ជន​ជាតិ​កម្ពុជា​ ១០.០០០​រៀល​ និង​ជន​បរទេស​៤០.០០០​រៀល​ (សិស្ស-​និស្សិត​ មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​ទេ)​ ៕​