ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​រ៉ូ​ហ៊ីង​យ៉ាជាង​៦សែន​នាក់​ រស់​ក្រោម​ការ​គំរាម​កំហែង

4 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ពួក​អ្នក​ស៊ើ​ប​អង្កេត​អ​.​ស​.​ប​បាន​ចេញ​ការ​ប្រកាស​អាសន្ន​កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​ថា ពួក​រ៉ូ​ហ៊ី​ង​យ៉ា​ ប្រមាណ​ជា​៦០០.០០០​នាក់​ដែល​ស្ថិត​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា រស់នៅ​ក្រោម​​ការ​គំរាមកំហែង​នៃ​ការ​ប្រល័យពូជសាសន៍​មួយ ដែល​បែប​នេះ​ទើប​មិន​អាច​ឲ្យ​ពួក​ជន​ភៀសខ្លួន​វិល​ត្រឡប់​មក​ប្រទេស​នោះ​វិញ​។ ក្រុម​អ្នក​ស៊ើ​ប​អង្កេត​នោះ​បាន​ស្នើ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរ​ជាត​CPI​ឲ្យ​ចាត់ការ​។ ក្នុង​របាយការណ៍​មួយ បេសកកម្ម​ប្រមូល​ភស្ដុ​តាង​របស់​អ​.​ស​.​ប…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ពួក​អ្នក​ស៊ើ​ប​អង្កេត​អ​.​ស​.​ប​បាន​ចេញ​ការ​ប្រកាស​អាសន្ន​កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​ថា ពួក​រ៉ូ​ហ៊ី​ង​យ៉ា​ ប្រមាណ​ជា​៦០០.០០០​នាក់​ដែល​ស្ថិត​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា រស់នៅ​ក្រោម​​ការ​គំរាមកំហែង​នៃ​ការ​ប្រល័យពូជសាសន៍​មួយ ដែល​បែប​នេះ​ទើប​មិន​អាច​ឲ្យ​ពួក​ជន​ភៀសខ្លួន​វិល​ត្រឡប់​មក​ប្រទេស​នោះ​វិញ​។ ក្រុម​អ្នក​ស៊ើ​ប​អង្កេត​នោះ​បាន​ស្នើ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរ​ជាត​CPI​ឲ្យ​ចាត់ការ​។

ក្នុង​របាយការណ៍​មួយ បេសកកម្ម​ប្រមូល​ភស្ដុ​តាង​របស់​អ​.​ស​.​ប បង្កើត​ឡើង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​កាលពី​ឆ្នាំ​២០១៧​គូសបញ្ជាក់​ថា បាន​រក​ឃើញ​បញ្ជី​សម្ងាត់​មួយ​មានឈ្មោះ​មនុស្ស​១០០​នាក់ បន្ថែម​លើ​ឈ្មោះ​ឧត្ដមសេនីយ​៦​រូប ដែល​កំណត់​អត្តសញ្ញាណ​រួច​ហើយ ក្នុង​របាយ​ការណ៍​លើក​មុន​។ ក្នុង​បញ្ជី​នេះ​មាន​ជា​ពិសេស​ឈ្មោះ​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​មី​យ៉ា​ន់​ម៉ា ដែល​សង្ស័យ​ចូលរួម​ក្នុង​ករណី​នៃ​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។

ទោះបីជា​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​អំពាវនាវ​ជា​ច្រើន​លើក​ដល់​មី​យ៉ា​ន់​ម៉ា ឲ្យ​បញ្ឈប់​បណ្ដា​ប្រតិបត្តិការ​យោធា​និង​ឲ្យ​មានការ​វិល​ត្រឡប់​ដោយ​ធានា​សន្តិសុខ​គ្រប់គ្រាន់​លើ​ពួក​រ៉ូ​ហី​ុ​ង​យ៉ា​ក្ដី ក៏​ការ​ផ្ដួចផ្ដើម​គំនិត​ទាំងនោះ​នៅ​តែ​រារាំង​ដោយ​ចិន ជា​អ្នកគាំទ្រ​ធំ​របស់​មី​យ៉ា​ន់​ម៉ា​និង​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​មាន​សិទ្ធិ​វេតូ​។

ពួក​អ៊ិ​ស្លា​ម​រ៉ូ​ហី​ុ​ង​យ៉ា​ប្រមាណ​ជា​៧៤០.០០០​នាក់ បាន​រត់​ភៀសខ្លួន​ចេញពី​រដ្ឋ​រ៉ា​ឃី​ន​មី​យ៉ា​ន់​ម៉ា ទៅ​កាន់​បង់​ក្លា​ដែ​ស​ជិតខាង កាលពី​ខែសីហា​ឆ្នាំ​២០១៧ បន្ទាប់​ពី​ប្រតិបត្តិការ​បង្ក្រាប​មួយ​របស់​កងទ័ព​នៅ​មី​យ៉ា​ន់​ម៉ា ជា​ប្រទេស​ដែល​ប្រជាជន​ភាគច្រើន​កាន់​ព្រះពុទ្ធ​សាសនា​។

ពួក​អ្នក​ស៊ើ​ប​អង្កេត​អ​.​ស​.​ប​កាលពី​ឆ្នាំទៅ​មិ​ញ​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​មានការ​កាត់ទោស ប្រឆាំង​បណ្ដា​ឧត្ដមសេនីយ​សំខាន់​ៗ ក្នុង​នោះ​មាន​អគ្គមេបញ្ជាការ​កងទ័ព​ឧត្ដមសេនីយ​MIN AUNG HLAING​ផង​ពី​បទ​ប្រល័យពូជសាសន៍​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ