ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ច្បាប់​នៅ​អាមេរិក​ដាក់​ពាក្យ​ប្តឹង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម៉ា​ឡេស៊ី​ និង​ក្រុម​ហ៊ុន​ប៊ូ​អុីង​

11 ឆ្នាំ មុន

ក្រុម​ហ៊ុន​ច្បាប់​​របស់​អាមេរិក​​ ​កាល​ពី​ថ្ងៃ​​ពុ​ធ​ ទី​២៦ មីនា បាន​ចាប់​ផ្តើម​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា ​ជា​​សំណុំ​​រឿង​បណ្តឹង​ស៊ីវិល​​លើក​ដំបូង​​ចំពោះ​ការ​​ធ្លាក់​​​យន្ត​ហោះ​​ជើង​​ហោះ​ហើរ ​MH ​370​ ហើយ​បាន​និយាយ​ថា ខ្លួន​​គ្រោង​នឹង​ដាក់​ពាក្យ​ប្តឹង​​ដោយ​​ទាម​ទា​រ​ប្រាក់​​រាប់​​លាន​ដុល្លារ​​សម្រាប់​ក្រុម​គ្រួសារ​​ជន​​រង​គ្រោះ ។​

​ក្រុម​ហ៊ុន​ច្បាប់​​របស់​អាមេរិក​​ ​កាល​ពី​ថ្ងៃ​​ពុ​ធ​ ទី​២៦ មីនា បាន​ចាប់​ផ្តើម​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា ​ជា​​សំណុំ​​រឿង​បណ្តឹង​ស៊ីវិល​​លើក​ដំបូង​​ចំពោះ​ការ​​ធ្លាក់​​​យន្ត​ហោះ​​ជើង​​ហោះ​ហើរ ​MH ​370​ ហើយ​បាន​និយាយ​ថា ខ្លួន​​គ្រោង​នឹង​ដាក់​ពាក្យ​ប្តឹង​​ដោយ​​ទាម​ទា​រ​ប្រាក់​​រាប់​​លាន​ដុល្លារ​​សម្រាប់​ក្រុម​គ្រួសារ​​ជន​​រង​គ្រោះ ។​

ក្រុម​ហ៊ុន​ច្បាប់​ Ribbeck Law Chartered International មាន​មូល​ដ្ឋាន​នៅ​ទ​ីក្រុង​​ស៊ីកា​​ហ្គោ  បាន​និយាយ​ថា​ ខ្លួន​បាន​​ដាក់​ពាក្យ​បណ្តឹង​ទាម​ទារ​​ទៅ​តុលាការ​​នៅ​រដ្ឋអីុលីណយ ​សំដៅ​​លើ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី និង​ក្រុម​ហ៊ុន​​ប៊ូ​​អីុង ​ដោយ​រិះ​គន់ក្រុម​ហ៊ុន​ទាំង​ពីរ​​ចំពោះ​​មហន្ត​រាយ​​ដែល​បាន​កើត​មាន​ឡើង​​​នា​ពេល​នេះ ។​

អ្នក​ស្រី​ម៉ូនីកា ឃែលលី ​ប្រធាន​ផ្នែក​​​វិវាទ​អាកាស​ចរណ៍​របស់​​ក្រុម​ហ៊ុន​​ច្បាប់​អាមេរិក​​បាន​​​ថ្លែង​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ទីក្រុង​គូឡា​ឡាំពួរ​​ថា ​យើង​នឹង​ដាក់​ពាក្យប្តឹង​​ទាម​ទារ​ប្រាក់​រាប់​​លាន​​ដុល្លារ​​​សម្រាប់​​អ្នក​ដំណើរ​ម្នាក់ៗ ដោយ​ផ្អែក​​លើ​ពាក្យ​បណ្តឹង​កាល​ពីលើក​មុន​ដែល​យើង​បាន​​ធ្វើ​​​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​​ដូច​​​នេះ ។​​ អ្នក​​ស្រី​និយាយ​ថា ​ក្រុម​ហ៊ុន​អ្នក​ស្រី​​បាន​​និយាយ​​ទៅ​​កាន់​សាច់​ញាតិ​​ជន​រង​គ្រោះ​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ប្រទេស​​ចិន​​ និង​ម៉ាឡេស៊ី អំពី​​ការ​ចាត់វិធាន​ការណ៍​​ដូច​គ្នានេះ​​តាង​នាម​ឱ្យ​ពួក​គេ ។​

ក្រុម​ហ៊ុន ​Ribbeck បាន​​ចេញ​​របាយ​ការណ៍​កាល​ពីថ្ងៃ​ពុធ​​ ទី​២៦ មីនា កន្លង​ទៅ​ដោយ​និយាយ​ថា​ ខ្លួន​​បាន​​ដាក់​ពាក្យ​​បណ្តឹង​សុំ​ព័ត៌​មាន​រឿង​ក្តី​នៅ​រដ្ឋអីុ​លី​​ណយ ​​ដោយ​ស្នើសុំ​​​តុលាកា​រ​បញ្ជា​​ចុង​ចោទ​​​ឱ្យ​​ផ្តល់​នូវ​​ភ័ស្តុតាង ​និង​ព័ត៌​មាន​លម្អិត ។​​ ជា​ពិសេស​​ ឯក​​សារ​​ដែល​​បាន​និង​កំពុង​ស្វែង​រក​ទាក់​ទង​​នឹង​​​ការ​​ខ្វះ​​ចន្លោះ​​ផ្នែក​​មេកានិក  និង​​ការ​រចនា​ម៉ូដ​ ឬ​​ការ​​ប្រព្រឹត្ត​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដែល​ទំនង​ជា​នាំ​ទៅ​ដល់​គ្រោះ​មហន្ត​រាយ​បែប​នេះ ។​

របាយ​ការណ៍​និយាយ​ថា យើង​ជឿ​ជាក់​ថា ចុង​ចោទ​ទាំង​ពីរ​​ដែល​បាន​កំណត់​ឈ្មោះ​នោះ​គឺ​ ត្រូវ​ទទួល​ខុស​ត្រូវ​​ចំពោះ​​គ្រោះ​មហន្ត​​រាយ​​នៃ​​យន្ត​ហោះ​​ជើង​​ហោះ​ហើរ ​MH ​370 ​។​ របាយ​ការណ៍​​បន្ថែម​​ថានេះ​ជា​​រឿង​សំខាន់​​បំផុត​សម្រាប់​​ជន​រង​គ្រោះ​​ទាំង​អស់​ដើម្បី​ឱ្យ​ប្រាកដ​ថា​ ភាគី​ដែល​ទទួល​​ខុស​​ត្រូវ​ទាំង​អស់​ត្រូវ​នាំ​ទៅ​កាត់​ទោស​​ដោយ​​មិន​​មាន​ការ​លើក​លែង ។​អ្នក​ស្រីឃែលលី បន្ថែម​ថា ​ក្រុម​ហ៊ុន​​ប៊ូអីុង​និង​​ក្រុម​ហ៊ុន​អាកាស​ចរណ៍ម៉ា​ឡេស៊ី​ មាន​​ពេល​៣០​​ថ្ងៃដើម្បី​ឆ្លើយ​តប ហើយ​អ្នក​ស្រី​​បន្ត​ថា​បណ្តឹង​​នេះ​អាច​​ចំណាយ​ពេល​ច្រើន​ឆ្នាំដើម្បី​​កាត់​សេចក្តី ៕​