ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចំនួន​​នៃការ​កាត់​ទោស​​ប្រហា​រ​ជីវិត​កើន​ឡើង​កាល​ពី​ឆ្នាំ​2013

11 ឆ្នាំ មុន

អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ​​(Amne​ sty​​ International)​បាន​និយាយ​កាល​ពី​​ថ្ងៃ​ព្រ​ហស្បតិ៍ ​ទី​​២៧ មីនា ថា​ ចំនួន​​នៃ​ការ​កាត់​ទោស​ប្រហារ​ជីវិ​​ត​​​នៅ​លើ​ពិភព​លោក​​បាន​កើន​ឡើង​​​យ៉ា​ង​ហោច​​ណាស​​់​៧៧៨​​ករណី​កាល​ពី​ឆ្នាំ​២០១៣ ​បន្ទាប់​​ពី​​​មាន​ការ​កើន​ឡើង​នៅ​ប្រទេស​​អីុរ៉ាក់​ និង​អីុរ៉ង់​​ប៉ុន្តែ​​នៅ​ប្រទេស​ចិន​​នៅ​​​តែ​ជា​ប្រទេស​​កាត់​​ទោស​​ប្រហារ​​ជីវិត​​ធំ​បំផុត​​នៅ​លើ​ពិភព​លោក​​រហូត​​​​មក​ដល់​​

អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ​​(Amne​  sty​​ International)​បាន​និយាយ​កាល​ពី​​ថ្ងៃ​ព្រ​ហស្បតិ៍ ​ទី​​២៧ មីនា ថា​ ចំនួន​​នៃ​ការ​កាត់​ទោស​ប្រហារ​ជីវិ​​ត​​​នៅ​លើ​ពិភព​លោក​​បាន​កើន​ឡើង​​​យ៉ា​ង​ហោច​​ណាស​​់​៧៧៨​​ករណី​កាល​ពី​ឆ្នាំ​២០១៣ ​បន្ទាប់​​ពី​​​មាន​ការ​កើន​ឡើង​នៅ​ប្រទេស​​អីុរ៉ាក់​ និង​អីុរ៉ង់​​ប៉ុន្តែ​​នៅ​ប្រទេស​ចិន​​នៅ​​​តែ​ជា​ប្រទេស​​កាត់​​ទោស​​ប្រហារ​​ជីវិត​​ធំ​បំផុត​​នៅ​លើ​ពិភព​លោក​​រហូត​​​​មក​ដល់​​ពេល​នេះ​ ។​

អង្គ​​ការ​សិទ្ធិ​​មនុស្ស​ដែល​មាន​មូល​ដ្ឋាន​​នៅ​​ទី​ក្រុង​ឡុង​ដ៍​​​ ប្រទេស​អង់​គ្លេស​​និយាយ​ថា ​ទី​ក្រុង​ប៉េ​កាំង​ ​​ត្រូវ​បាន​គេ​គិត​ថា ​បាន​សម្លាប់​​ពល​រដ្ឋ​របស់​​​ខ្លួន​​រាប់​​ពាន់​នាក់​ ពោល​គឺ​ច្រើន​ជាង​ប្រទេស​​​ទាំង​​អស់​ លើ​ពិភព​លោក​​ទាំង​​មូល​​បូក​បញ្ចូល​​គ្នា​ទៅ​ទៀត​​ ។​ ប៉ុន្តែ​​បើ​យោង​តាម​​របាយ​ការណ៍​​ប្រចាំ​​​​ឆ្នាំ​ស្តី​ពី​​ការ​​កាត់​ទោស​ប្រហារ​ជីវិត​​​ទូ​ទាំង​​ពិភ​ពលោក​​​និយាយ​​ថា​​ អាជ្ញា​​ធរ​​ចិន​​​បន្ត​ចាត់​​​ទុក​​​តួ​​លេខ​​​ស្តី​​ពី​​​កា​រ​កាត់​​ទោស​​ប្រហារ​​ជីវិត​​​ជា​​​រឿង​សម្ងាត់​​របស់​​រដ្ឋ ។

នាយ​កផ្នែក​​បញ្ហា​​ពិភព​លោក​​របស់​​អង្គ​ការ​​លើក​លែង​ទោស​អន្តរ​ជាតិ​​ ​អ្នក​ស្រី​​Audrey​ Gaughran​ ​បាន​ប្រាប់​​​ទី​ភ្នាក់​ងារ​ព័ត៌​មាន​​AFPថា​ យើង​​ពិត​ជា​ចាំ​បាច់​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​​លើ​​អាថ​​៌​កំបាំង​​ជុំវ​ិញ​ការ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​​ប្រ​ទេស​​ចិន ​។​​ អាជ្ញា​ធរ​​នៅ​ប្រទេស​ចិន​និយាយ​ថា ​ចាប់​តាំង​ពី​​ឆ្នាំ​​២០០៧​​មក ​គេ​បាន​កាត់​​បន្ថយ​​ការ​​ប្រើ​ប្រាស់​​ទោស​ប្រហារ​ជីវិត​ ។ ហេតុ​ដូច្នេះបញ្ហាប្រឈម​របស់​យើង​​ចំពោះ​គេ ​គឺ​ប្រសិន​​​​បើ​អ្នកមានមែន សូម​ចេញ​ផ្សាយ​ទិន្ន​ន័យ​ និង​​បង្ហា​ញ​យើង​ផង​ ។​

បើ​ទោះ​បី​ជា​ទីក្រុងប៉េកាំង​​និយាយ​កាល​ពី​​​ខែ​វិច្ឆិកា​ ​ថា ​ខ្លួន​​បាន​​កាត់​បន្ថយ​​ចំនួន​​ឧក្រិដ្ឋ​កម្ម​​​សម្រាប់​ទោស​ប្រហា​រ​​​​ជីវិត​​ពី​ចំនួន​​៥៥​ករណី​នា​​ពេល​បច្ចុប្បន្ន​​មែន​​​ក៏​ប្រទេស​នេះ​​នៅ​តែ​​នា​ំ​មុខ​​​បណ្តា​​ប្រទេស​​កំពូល​ទាំង​ប្រាំ​​ដែល​ប្រើ​ប្រាស់​​​ទោស​ប្រហារ​ជីវិត​​កាល​ពី​ឆ្នាំ​​២០១៣ ​​ដែល​រួម​​មាន​​ប្រទេ​សអីុ​រ៉ាក់​ អីុរ៉ង់​ អារ៉ាប៊ី​សាអូ៊​ឌីត​ និង​​អាមេរិក​ ។​របាយ​ការណ៍​​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​​២០១២​ ​ការ​ប្រើ​ប្រាស់​ទោស​ប្រហារ​ជីវិត​​ដែល​​បាន​ដឹង​មាន​​​ចំនួន​​យ៉ាង​ហោច​ណាស់​​៦៨​២​​នាក់​ ភាគ​ច្រើន​ចេញ​ពី​ប្រទេស​អីុ​រ៉ាក់​ និង​អីុរ៉ង់ ​។ ​​ប្រទេស​​អីុរ៉ង់​បាន​កាត់​ទោស​ប្រហារ​ជីវិត​​មនុស្ស​​អស់​​៣៦៩​នាក់​ កាល​ពី​ឆ្នាំ​​២០១៣ ​កើន​ឡើង​​ពី​​៣១៤​​នាក់​ ​កាល​ពី​ឆ្នាំ​​​​២០១២​ ហើយ​​អង្គ​ការ​​លើក​​លែង​ទោស​អន្តរ​ជាតិ​​និយាយ​ថា ​មាន​​​​​​ភ័ស្ដុ​តាង​​គួរ​​​ឲ្យ​ទុក​ចិត្ត​បាន​ពី​​ប្រភព​ជា​ច្រើន​នៅ​ក្នុង​​ប្រទេស​នេះ​​និយាយ​ថា​​​ មាន​ការ​ប្រហារ​ជីវិត​​បន្ថែម​យ៉ាង​​ហោច​​ណាស់​​៣៣​៥​​នាក់ ​ដែល​ត្រូវ​​បាន​ធ្វើ​ដោយ​លាក់​​បាំង ​។​​

ចំណែក​ប្រទេ​ស​​អីុរ៉ាក់​វិញ​​ បាន​ប្រហារ​ជីវិត​មនុស្ស​​យ៉ាង​ហោច​​ណាស់​​១៦៩​​នាក់​ ​កាល​ពី​​ឆ្នាំ​២០១៣​ កើន​ឡើង​​ពី​​៤០​​នាក់ ដែលបាន​ប្រហារ​ជីវិត​កាល​ពី​​ឆ្នា​ំ​២០១១​ ​និង​​១០១​​នាក់ កាលព​ី​ឆ្នាំ​២០១០ ដោយ​​ការ​កាត់​​ទោស​ប្រហារ​ជីវិត​​នៅ​ទី​នោះ​​តែង​តែ​​ធ្វើ​ឡើង​​បន្ទាប់​ពី​ការ​​​​វិនិច្ឆ័យ​ទោស​ដោយ​​អយុត្តិ​ធម៌​ ៕