ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ហាន​មែន ! ចិន​៦​នាក់​នេះ​ប្លន់​យក​លុយ​ទាំង​យប់​នៅ​ក្រុងព្រះសីហនុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​មួយ​ក្រុម មាន​បក្សពួក​០៦​នាក់ ដែល​វាយ​ទៅ​លើ​បុគ្គលិក​ជនជាតិ​ចិន​គ្នា​វា ដែល​បម្រើ​ការងារ​នៅ​ទីនោះ ហើយ​បាន​ប្លន់​យក​លុយ​មួយ​ចំនួន​នៅ​ហាង​ខារ៉ាអូខេ​ឈ្មោះ បុក​ឃី​ង​ហូ​ម​ផា​លី​ស ស្ថិត​ភូមិ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​មួយ​ក្រុម មាន​បក្សពួក​០៦​នាក់ ដែល​វាយ​ទៅ​លើ​បុគ្គលិក​ជនជាតិ​ចិន​គ្នា​វា ដែល​បម្រើ​ការងារ​នៅ​ទីនោះ ហើយ​បាន​ប្លន់​យក​លុយ​មួយ​ចំនួន​នៅ​ហាង​ខារ៉ាអូខេ​ឈ្មោះ បុក​ឃី​ង​ហូ​ម​ផា​លី​ស ស្ថិត​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​កណ្តាលអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ ។

មន្ត្រី​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រាប់​សារព័ត៌មាន​មួយ​ក្នុងស្រុក​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ​ថា កាលពី​កណ្តាលអធ្រាត្រ​មានការ​ផ្អើល​ដោយ​មាន​ជនជាតិ​ចិន​មួយ​ក្រុម​បាន​ចូល​មក​កន្លែង​ទទួលភ្ញៀវ ហើយ​បាន​វាយ​ទៅ​លើ​ជនជាតិ​ចិន​ឈ្មោះ LONG HUAYOU ភេទ​ប្រុស កាន់​លិខិតឆ្លងដែន EE២២៩៣១៣៨ មុខរបរ​បុគ្គលិក ផ្នែក​ចិត​ផ្លែ​ឈើ ហាង​កន្លែង​កើតហេតុ​ខាងលើ រួច​ប្លន់​យក​លុយ​ពី​ជន​រង​គ្រោះ​ចំនួន​២.០០០​ដុល្លារ (​ពីរ​ពាន់​ដុល្លា​) រួច​គេចខ្លួន​បាត់ តាម​រថយន្ត​ម៉ាក​លុ​ច្ស​ស៊ី​ស ៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK -7888 ។

មន្ត្រី​អាវុធហត្ថ​ខេត្ត​រូប​នោះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ជនជាតិ​ចិន​មួយ​ក្រុម​មាន​បក្សពួក​០៦​នាក់​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ប្រាក់​ពី​ហាង​ខារ៉ាអូខេ​ឈ្មោះ​ខាងលើ​រួច​មក មិន​បាន​ប៉​ន្មា​ន​ម៉ោង​ផង​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ជនជាតិ​ចិន​០៦​នាក់​ជាមួយ​វត្ថុ​តាង​ជា​ច្រើន​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​កំពុងធ្វើការ​សាកសួរ​នឹង​ស្រាវជ្រាវ​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ