ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជន​ដៃ​ដល់​វាយ​សម្លា.ប់​មនុស្ស​ក្នុង​ពិធី​រាំ​វង់​មង្គល​ការ​នៅ​សង្កាត់​រលួស​

11 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​មាន​សកម្ម​ភាព​វាយ​សម្លា.ប់​មនុស្ស​នៅ​ក្នុង​ពិធី​រាំ​វង់​មង្គល​ការ​មួយ​នៅ​ក្នុង​សង្កាត់​រលួស​ កាល​ពី​៤​ថ្ងៃ​មុន​ ពេល​នេះ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ដង្កោ​ស្រាវ​ជ្រាវ​កំណត់​មុខ​សញ្ញា​ចាប់ខ្លួន​បាន​ម្នាក់​ហើយ​ ដែល​ឃាតករ​ដៃ​ដល់​គឺ​ជា​កូន​កំលោះ​តែម្តង ចំណែក​បក្ស​ពួក​៤​នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ​ ។

រា​ជ​ធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​មាន​សកម្ម​ភាព​វាយ​សម្លាប់​មនុស្ស​នៅ​ក្នុង​ពិធី​រាំ​វង់​មង្គល​ការ​មួយ​នៅ​ក្នុង​សង្កាត់​រលួស​ កាល​ពី​៤​ថ្ងៃ​មុន​ ពេល​នេះ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ដង្កោ​ស្រាវ​ជ្រាវ​កំណត់​មុខ​សញ្ញា​ចាប់ខ្លួន​បាន​ម្នាក់​ហើយ​ ដែល​ឃាតករ​ដៃ​ដល់​គឺ​ជា​កូន​កំលោះ​តែម្តង ចំណែក​បក្ស​ពួក​៤​នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ​ ។

ឃាតករ​ដៃ​ដល់​ត្រូវ​បាន​ចាប់ខ្លួនកាល​ពី​វេលា​ម៉ោង​៩ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៣ មីនា ២០១៤ នៅ​ក្នុង​ភូមិ​ព្រះ​ធាតុ​ សង្កាត់​រលួស ខណ្ឌ​ដង្កោ​។

ឃាតករ​ដៃ​ដល់​ឈ្មោះ​ឡា ប៊ុន​ហេង ហៅ​ចិន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជាង​ធ្វើ​តុ​ទូ​ ស្នាក់​នៅ​ក្នុង​ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌ​ដង្កោ ចំណែក​បក្ស​ពួក​៤​នាក់​ទៀត​ត្រូវ​គេ​ស្គាល់​អត្ត​សញ្ញាណ​អស់​ហើយ ហើយ​សមត្ថ​កិច្ច​កំពុង​តាម​ប្រម៉ាញ់​ ។

ដោយ​ឡែក​ជន​រង​គ្រោះ​ឈ្មោះ​គាំ ឌីណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជាង​ផ្សារ​ដែក​ មាន​ស្រុក​កំណើត​ភូមិ​រំចេក ឃុំ​ត្នោត​ ស្រុក​បាទី​​ ខេត្ត​តាកែវ​ ត្រូវ​ជន​ដៃ​ដល់​ប្រើ​ដំបង​ដែក​វាយ​សំពង​បណ្តាល​ឱ្យ​បែក​ក្បាល​ផុង​លលាដ៏ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ រី​ឯ​អ្នក​របួស​ធ្ងន់​ឈ្មោះ​សុខ ភក្តី ហៅ​តឿ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មាន​ស្រុក​កំណើត​ភូមិ​ហង្សបក្សី ឃុំ​ជាង​ទង​​ស្រុក​បាទី ខេត្ត​តាកែវ​។

គួររំលឹក​ថា កាល​ពី​៤​ថ្ងៃ​មុន​ភាគី​ជន​រង​គ្រោះ និង​ក្រុម​ឃាតករ​ដៃ​ដល់​បាន​ទៅ​ចូល​រួម​រាំ​លេង​ក្នុង​ពិធី​មង្គល​ការ​របស់​ឈ្មោះ​ឡា ប៊ុន​ហេង ហៅ​ចិន​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​កើតហេតុ​ខាង​លើ ខណៈ​នោះ​ដោយ​សារ​តែមាន​ការ​រាំ​កាច់​កុង​ឌឺ​ដង​ដាក់​គ្នា​ទើប​បណ្តាល​ឱ្យ​មាន​ទំនាស់​នៅ​ក្នុង​វង់​រាំ​ឈាន​ដល់​ប្រើ​ហិង្សា​ដេញ​វាយ​គ្នា​យ៉ាង​ប្រសេច​ប្រសាច​​បណ្តាល​ឱ្យ​យុវ​ជន​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួស​ធ្ងន់​ ហើយ​ក្រុម​ជន​ដៃ​ដល់​បាន​នាំ​គ្នា​រត់​គេច​ខ្លួន​បាត់​អស់​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព