ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

David De Gea ប្តេជ្ញា​ចិត្ត​នៅ Man Utd ដល់​ឆ្នាំ​២០២៣

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester United បានឱ្យ​ដឹង​ថា កីឡាករ​អ្នកចាំទី David De Gea បាន​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង Manchester…

តាម​ប្រភព​ព័ត៌មាន Manchester United បានឱ្យ​ដឹង​ថា កីឡាករ​អ្នកចាំទី David De Gea បាន​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង Manchester United ដែល​នឹង​ត្រូវ​នៅ​បន្ត​ទៀត​រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៣ ។ កុងត្រា​នេះ​មាន​ជម្រើស​បន្ត​ទៀត​បាន​មួយ​ឆ្នាំ​ប្រសិនបើជា​ចាំបាច់ ។

អ្នកចាំទី David អាយុ​២៨​ឆ្នាំ បាន​ចូល​លេង​នៅ​ក្លិប​បិសាច​ក្រហម Manchester United តាំងពី​ឆ្នាំ​២០១១ ហើយ​ឡើង​លេង​បាន​ដល់​៣៦៧​ដង​រហូត​មក​ដល់​សព្វ​នេះ ។ ក្នុង​កំឡុង​ពេល​នោះ គេ​បាន​ឈ្នះ​ពាន Premier League, FA Cup, League Cup, UEFA Europa League និង Community Shield ។

David De Gea បាន​និយាយ​ថា​៖«​វា​ជា​កិត្តិយស​សម្រាប់​ខ្ញុំ ដែល​បាន​ចំណាយពេល​៨​ឆ្នាំ​នៅ​ក្លិប​អស្ចារ្យ​មួយ​នេះ ហើយ​អាច​មានឱកាស​នៅ​បន្ត​ទៀត ។ តាំងពី​ខ្ញុំ​មក​ដល់ទី​នេះ ខ្ញុំ​មិន​ដែល​គិត​ថា ខ្ញុំ​អាច​លេង​បាន​លើស​ពី​៣៥០​ប្រកួត​សម្រាប់​ក្លិប​ឡើយ ។ ពេល​នេះ អនាគត​របស់ខ្ញុំ​ត្រូវ​បាន​កំណត់​ច្បាស់លាស់​។ អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ គឺ​ជួយ​ក្លិប​នេះ​ឱ្យ​ឈ្នះ​ពាន​នៅ​ថ្ងៃ​មុខ​បន្ត​ទៀត​»​។

លោក Ole Gunnar Solskjaer បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល David បាន​ប្តេជ្ញា​ចិត្ត​អនាគត​ដ៏​វែង​ឆ្ងាយ​របស់​គាត់​ចំពោះ​ក្លឹ​ប​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ David បាន​បង្ហាញខ្លួន​គាត់​ថា​ជា​កីឡាករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក និង​ជា​ផ្នែក​សំខាន់​មួយ​នៃ​ផែនការ​របស់​យើង​នៅ​ពេល​យើង​សំឡឹង​ទៅ​យក Manchester United ត្រឡប់​ទៅ​កន្លែង​ដែល​លេចមុខ​លេច​មាត់​ជាងគេ​វិញ​»៕

ប្រភព ៖ manutd , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ