ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាល​បរិច្ឆេទ​ការ​ប្រកួត​កីឡា A​​QUATHL​ON (ហែល​ទឹ​​ក-រ​​ត់ប្រ​​ណាំង) លើ​កទី៣​​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ យោង​​​តាម​សេច​ក្តីជូនដំណឹ​ងរបស់​សហព័ន្ធ​កីឡា ទ្រីយ៉ា​​ត្លុង​កម្ពុជា កា​លពីពេល​ថ្មីៗ​នេះ​បាន​ឱ្យដឹង​​ថា​ ​សហ​ព័ន្ធ​កីឡា ​​ទ្រី​យ៉ា​ត្លុង​កម្ពុជា​​ សហការជាមួយនឹងមណ្ឌល កីឡា Cambdian Coutry Club (C.C.C) នឹងរៀបចំ​​ព្រឹត្តិការណ៍​​​ប្រកួត​កីឡា AQUATHLO​N (ហែលទឹក+​រត់ប្រណាំ​ង) ​លើក​ទី៣ ដែល​នឹងចា​ប់ផ្ដើមនៅ​​​​ថ្ងៃទី៤ ឧសភា ២០១៤​ខាងមុខនេះ​ នៅមណ្ឌល​​កីឡា Ca​mbdian Co​utry Club (​C.C.C) ចាប់ពី​ម៉ោង៧​ព្រឹកតទៅ​។

រាជធានី​ភ្នំ​ពេញ ៖ យោង​​​តាម​សេច​ក្តីជូនដំណឹ​ងរបស់​សហព័ន្ធ​កីឡា ទ្រីយ៉ា​​ត្លុង​កម្ពុជា កា​លពីពេល​ថ្មីៗ​នេះ​បាន​ឱ្យដឹង​​ថា​ ​សហ​ព័ន្ធ​កីឡា ​​ទ្រី​យ៉ា​ត្លុង​កម្ពុជា​​ សហការជាមួយនឹងមណ្ឌល កីឡា Cambdian Coutry Club (C.C.C) នឹងរៀបចំ​​ព្រឹត្តិការណ៍​​​ប្រកួត​កីឡា AQUATHLO​N (ហែលទឹក+​រត់ប្រណាំ​ង) ​លើក​ទី៣ ដែល​នឹងចា​ប់ផ្ដើមនៅ​​​​ថ្ងៃទី៤ ឧសភា ២០១៤​ខាងមុខនេះ​ នៅមណ្ឌល​​កីឡា Ca​mbdian Co​utry Club (​C.C.C) ចាប់ពី​ម៉ោង៧​ព្រឹកតទៅ​។ ​​

ចំពោះ​ វិញ្ញាសានៃ​កា​រប្រកួត​ចែ​កចេ​ញ​ជា៣​  ១-​​​អាយុ ១​៣-១​៧ ឆ្នាំ​ (បុរស​-​​នារី) ហែ​​ល​ទឹក​ចម្ងា​​យ​ ១៥០​ម៉ែត្រ ​​និង​​រត់ចម្ងាយ​ ​​៣,២​០០ ​ម៉ែត្រ​ (៤ជុំ)​​​។ ,​​​២-អាយុ​​១៨ឆ្នាំ ដ​ល់៣៥​ឆ្នាំ (បុរស ​​នា​រី) ហែល​ទឹកច​ម្ងាយ​៣​៥០ម៉ែត្រ​ និង​​រត់ច​ម្ងាយ​៤៨​០០ម៉ែត្រ​៦ជុំ ​និង៣-​​អា​​យុលើ​៣៥​​ឆ្នាំ បុរស​​ហែល​ចម្ងាយ​​​​​២​៥០​ម៉ែត្រ និង​​​​រត់​ចម្ងា​យ៤០០០​ម៉ែត្រ (៥ជុំ)​​ ​។

តាមការឱ្យ​​​​ដឹងពី​អគ្គលេខាធិ​ការនៃ​សហព័ន្ធ​ទ្រី​យ៉ាត្លុងកម្ពុជាលោ​ក ងិ​ន សុខបញ្ញា ថា ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​​​A​QUATHON (ហែល​ទឹក+រត់ប្រណាំង) នេះ​​ ​​លោក​សង្ឃឹមថា​ នឹង​មានអត្ត​​ពលិក​ជាង​​៤០០​​នាក់​ចូល​រួមប្រកួត​ ខណៈ​កាលពី​ឆ្នាំមុនស​ហ័ពន្ធ​ទទួល​បាន​​ កីឡាករ​​ ​​កីឡា​​ការិនី​​ទាំង​បរទេស​ និង​ខ្មែរ ជាង​​៣០០​នា​ក់ ​​មកពី​តា​ម​ក្លឹប​ស​មាគម​​​និងម​ហាជន​។​​ លោកបន្តថា​​​ព្រឹត្តិការណ៍​​នេះ​ធ្វើ​ឡើង​​ក្នុង​គោ​ល​​​​បំណង​​ពង្រឹង​​ ​សមត្ថភា​ព កីឡាករ​​​កម្ពុជា​​​ឱ្យ​មាន​ស្តង់​ដារ​អន្តរជា​​តិ តាមរ​យៈ​កា​របង្កើន​​ចម្ងាយ​​​នៃ​កា​​រហែ​ល​​ ​​​​និងរត់​ឲ្យមា​ន​ចម្ងាយ​​​ឆ្ងា​យជា​ងមុន និ​ង​​ដើ​ម្បីបង្កើតទំ​នាក់​​ទំនង រ​វាង​កីឡាករ​ជាតិ ​​និង​បរទេស​ផង​ដែរ​​​ ។

សូមបញ្ចាក់ថា ​​សហព័ន្ធ​ចាប់ផ្តើមទ​ទួលពា​ក្យពី​ថ្ងៃផ្សា​យ​​ដំណឹងនេះ​តទៅ រហូត​ដល់​ថ្ងៃទី​​៣០​ មេសា នៅ​ទី​ស្នាក់​កា​រគណៈ​ក​ម្មាធិ​ការ​ជា​​​​តិ​អូឡាំ​ពិក​​កម្ពុជា និ​ងនៅ ​​​Camb​odian Cou​ntry Club ​(C.C.C) ។