ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ ! Messi នឹង​ជួយ Barcelona បើ​ឆាក Champion Leagues បះ​នឹង Dortmund

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi នឹង​មានមុខ​នៅ​ក្នុង​ការ​ប្រកួត​រវាង Barcelona និង Borussia…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi នឹង​មានមុខ​នៅ​ក្នុង​ការ​ប្រកួត​រវាង Barcelona និង Borussia Dortmund នៅ​យប់​ថ្ងៃ​អង្គារ​នេះ ក្រោយ​ពី​សម្រាក​ព្យាបាល​របួស​អស់​ពេល​មួយ​រយៈ ។

ម្ចាស់​ពាន Ballon d’Or ទាំង​៥​ដង​រូប​នេះ​មិន​បាន​ចូល​ប្រកួត​សម្រាប់​ក្រុម​អ្នកមាន​បុណ្យ Barcelona អស់​ពេល​យូរ​គ្រាន់បើ​ក្រោយ​ពី​មាន​របួស​កំភួនជើង​ក្នុង​ការ​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល ។ គេ​រំពឹង​ថា នឹង​អាច​ចូល​លេង​វិញ​តាំងពី​ថ្ងៃ​ទី​២៥ ខែ​មុន​មក​ម្ល៉េះ​នៅ​ពេល Barcelona ជួប​ជាមួយនឹង Real Betis តែ​របួស​មិន​ទាន់​ជា​នៅឡើយ​ដែល​ទាមទារ​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ទៀត ។

កីឡាករ​អាយុ​៣២​ឆ្នាំ​បាន​ត្រឡប់​មក​ហ្វឹកហាត់​ពេញលេញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ មុន​នឹង​ត្រៀម​ទៅ​អា​ល្លឺ​ម៉​ង់​ជាមួយនឹង​មិត្ត​រួម​ក្រុម​ដើម្បី​ធ្វើការ​ប្រកួត​បើក​ឆាក Champions League បះ​ជាមួយនឹង Borussia Dortmund ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាត់​មុខ​មិនឃើញ​លេង​ជាមួយនឹង Barcelona តាំងពី​ទាត់​ផ្តាច់ព្រ័ត្រ Copa del Rey ជាមួយនឹង Valencia កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ៕

ប្រភព ៖ goal , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ