ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះស្រែកផ្អើលអ្នកភូមិ​ព្រួតវាយយុវ​ជន​ម្នាក់​ លុះសមត្ថកិច្ចសួរនាំទើប​ដឹង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​ឡើង​ទៅ​អង្គុយ​លើដំបូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ តែ​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ស្រែក​ផ្អើល​ឆោឡោ​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​មក​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នាំ​គ្នា​វាយ​ទ្រោម​ខ្លួន បណ្តាល​ឱ្យ​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវលំ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​ឡើង​ទៅ​អង្គុយ​លើដំបូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ តែ​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ស្រែក​ផ្អើល​ឆោឡោ​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​មក​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នាំ​គ្នា​វាយ​ទ្រោម​ខ្លួន បណ្តាល​ឱ្យ​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវលំ នៅ​ចំណុច​ក្បែរ​នឹង​របង​សាលា​បឋម​សិក្សា​ទួល​សង្កែ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

យុវជន​ខាងលើ​ឈ្មោះ​ពេជ្រ សំ​បូល អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​ខាងលើ​កំពុង​តែ​ឡើង​ទៅ​​ស​ង្ងំ​លើដំបូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ជាន់​ទី​៣ ហើយ​ម្ចាស់ផ្ទះ​ប្រទះ​ឃើញ​ក៏​ស្រែក​ចោរ​ៗ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១​ចុះ​មក​ដល់​កន្លែង​កើតហេតុ ឃើញ​យុវជន​ម្នាក់​ខាងលើ​នោះ​មិន​ទាន់​ធ្វើ​សកម្មភាព​អ្វី​នោះ​ទេ ដោយ​គ្រាន់តែ​អង្គុយ​នៅ​លើដំបូល​តែ​ប៉ុណ្ណោះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ប៉ុន្តែ​ភ្លាម​ៗ​នោះ​ដែរ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បាន​នាំ​គ្នា​ព្រួត​វាយ​ទៅ​លើ​យុវជន​ម្នាក់​នោះ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្តាល​អោយ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សួរនាំ​តែ​ម្តង ។

ពេល​សមត្ថកិច្ច​ធ្វើការ​សាកសួរ យុវជន​ម្នាក់​ខាងលើ​នេះ​បាន​ប្រាប់​ថា ខ្លួន​ស្រវឹងស្រា ហើយ​បាន​ដើរ​លេង ស្រាប់តែ​មាន​គេ​ដេញ​វាយ ទើប​ភ័យ​ពេក​ក៏​រត់ឡើង​ទៅ​លើដំបូល​ផ្ទះ​គេ​តែ​ម្តង ។ សមត្ថកិច្ច​​​បាន​ឱ្យ​ដឹង​ថា យុវជន​ខាងលើ​និយាយ​ហាក់ដូចជា​មនុស្ស​បែក​ថ្នាំ ។

ក្រោយ​ពេល​កើតហេតុ យុវជន​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ