រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៥ មិនា ២០១៤ លោកនាយឧត្តមសេនីយ៍សៅ សុខា បានចុះទៅជួបប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់មូលដ្ឋាន ស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យនឹងគាំទ្រការអនុវត្ត ន៍កម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ក្នុងដំនាក់កាលទី៣នេះ ។
កម្មវិធីជាដំបូងត្រូវបានលោករស់ ឆាយ អភិបាលរងខេត្តស្វាយរៀង ឡើងអានសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល កម្ពុជាលេខ ១៥ សសរ ចុះថ្ងៃទី ២៥ មករា ២០១៤ ស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូល ដ្ឋាន ដើម្បីត្រួតពិនិត្យ នឹងគាំទ្រកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ព្រមទាំងសេចក្តីសម្រេច របស់ក្រសួងទំនាក់ទំន ងជាមួយរដ្ឋសភា ព្រឹទ្ធសភា នឹងអធិការកិច្ចស្តីពីការរៀបចំក្រុមការងារ ចុះមូលដ្ឋានក្រុង ស្រុក នៅខេត្តស្វាយរៀងនេះ ។
កម្មវិធីនេះក៏ត្រូវបានតែងតាំង លោកនាយឧត្តមសេនីយ៍សៅ សុខាមេបញ្ជាការកងរាជអាវុធ ហត្តលើផ្ទៃប្រទេស ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុករមាសហែក ខេត្តស្វាយរៀង ។ បន្ទាប់មកលោកនាយឧត្តមសេនី យ៍សៅ សុខា មានប្រសាសន៍ថ្លែងទៅកាន់អង្គប្រជុំនោះថា ការជួបប្រជុំគ្នា នាពេលនេះ គឺគ្រាន់តែដើម្បីពិភាក្សាលើការរៀបចំបង្កើតក្រុមលេ ខាធិការដ្ឋាន ដែលមាន២ផ្នែកនោះប៉ុណ្ណោះទេ ដែលផ្នែកទី១.គឺការងារ រដ្ឋបាលនឹងផ្នែកទី២.ការងារប្រតិបត្តិការជួយលើការងារជំនាញ សម្រាប់ធ្វើការសម្របសម្រួល ក្រុមការងារនឹងពិភាក្សាលើក្រមសីលធម៍ដើម្បី វេទិការសាធារណៈ ។
លោកសៅ សុខា បន្តថា ការបង្កើតឲ្យមានវេទិ ការសាធារណៈ ដើម្បីដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ រកដំណោះស្រាយនូវអ្វីដែលមិនល្អ ហើយក៏ជានយោបាយកែទម្រង់អ្វីដែល ខុសឲ្យទៅជាល្អឡើងវិញ ។ ការជ្រើសរើសយកទីតាំងធ្វើវេទិការសា ធារណៈកុំឲ្យនៅឆ្ងាយពីប្រជាពលរដ្ឋ ជៀសវាងការលំបាកដល់ការធ្វើ ដំណើររបស់ពួកគាត់ នឹងត្រូវមកចូលរួមស្តាប់ព្រមទាំងបញ្ចេញមតិ ហើយក៏ត្រូវរកពេលវេលាណាដែលមិនរំខានដល់ការងារប្រកបមុខរបរទទួលទាននោះដែរ ។
ចំពោះវាគ្មិនត្រូវតាមដានដោយយកចិត្តទុកដាក់ រាល់ការមានមតិ យោបល់របស់ប្រជាពលរដ្ឋ ហើយមានបញ្ហាណាពាក់ ពន្ធ័ ស្ថាបន័ខ្លួនត្រូវបំភ្លឺ ដោះស្រាយ ឲ្យបានច្បាស់លាស់ប្រាកដប្រជា ។ រាល់ការស្រាយបំភ្លឺត្រូវលើកឲ្យចំបញ្ហា ដើម្បីឲ្យប្រជាពលរដ្ឋងាយ យល់ នឹងទទួលបាន ហើយមានលក្ខណៈ សុភាពរាបសារទន់ភ្លន់ នឹង ហ្មឹងម៉ាត់ ។
ចែករំលែកព័តមាននេះ