ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ម៉ែ​ន សំ​អន ៖ រាជរដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ចិត្ត​លើ​សាសនា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង…

រាជធានី​ភ្នំពេញ ៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ចិត្ត​លើ​សាសនា ។ លោកស្រី​ក៏​បាន​លើក​ឡើង​អញ្ជើញ​ចូលរួម​ក្នុង​ពិធីសូត្រមន្ត​កាន់បិណ្ឌ​វេន​ទី​៤ នៅ​វត្ត​សារា​វន្ត​តេ​ជោ​រាជធានី​ភ្នំពេញ ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​ឥស្សរជន​វីរជន យុទ្ធ​ជន ដែល​បាន​លះបង់​ជីវិត​ក្នុង​បុព្វហេតុ​រំដោះជាតិ​នា​រសៀល ថ្ងៃ​ទី​១៦ កញ្ញា​ថា សម័យ​ប៉ុ​ល​ពត​បាន​បំផ្លិចបំផ្លាញ​សាសនា ទី​វត្ត​អារាម​ស្ទើរតែ​ទាំងស្រុង និង​បាន​ធ្វើ​ទារុណកម្ម​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​យ៉ាង​អាណោច​អា​ធ​ម ។

ដូច្នេះ​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ឆ្នាំ​១៩៧៩ ព្រះពុទ្ធ​សាសនា​បាន​រស់​ឡើង​វិញ​ក្នុង​នោះ​សាសនា​ដទៃ​ក៏​បាន​រស់​ឡើង​វិញ​ដែរ ។ លោក​បាន​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ហើយ​បានជា​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ផ្តល់​នូវ​ជំនឿ​ទំនុក​ទុកចិត្ត​ទៅ​លើ​ប្រជាពលរដ្ឋ​ទៅ​លើ​ព្រះពុទ្ធ​សាសនា​បាន​នាំ​នូវ​ទំនៀមទំលាប់​ប្រពៃណី​ដែល​ជា​បុណ្យ​សម្រាប់​យើង​ទាំងអស់​គ្នា ។ ដូច្នេះ​ថ្ងៃ​ដឹងគុណ​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ជូន​ដល់​វិ​ញ្ញា​ក្ខ​ន្ធ​យាង​មក​អញ្ជើញ​ទទួលយក​ផល្លា​នុស​ង្ឃ​ទាំងអស់​គ្នា​» ។

លោក​បន្ត​ថា ការ​ធ្វើបុណ្យ​កាន់បិណ្ឌ​នេះ ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​ឥស្សរជន​វីរជន យុទ្ធ​ជន​ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​រំដោះជាតិ និង​ប្រជាជន​ពី​របប​អ​នា​និគម​ចាស់ ថ្មី និង​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ហើយ​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​ប្រជាជន​ស្លូតត្រង់​ដែល​ទទួល​ទុក្ខ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ និង​ស្លាប់​យ៉ាង​អយុត្តិធម៌​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ទាំងអស់​ឲ្យ​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត ឡើយ ។

លោកស្រី ម៉ែ​ន សំ​អន​ក៏​បាន​បួងសួង ថ្វាយព្រះពរ​ជ័យ ថ្វាយ​ព្រះមហាក្សត្រ​ព្រះ​មហាក្សត្រី​ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ​សីហ​នុ និង​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ និង​ជូនពរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី​ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា​ថ្នាក់ដឹកនាំ​សមាជិក​ព្រឹទ្ធសភា​ថ្នាក់ដឹកនាំ​សមាជិក​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស សូម ឲ្យ​ជួប​សេចក្តីសុខ​សន្តិភាព និង​សេចក្តីចម្រើន​គ្រប់​ៗ​គ្នា​ជា​រៀង​រហូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ