រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានអ្នកភូមិ ប្រទះឃើញដេកស្លាប់ នៅក្បែរបន្ទប់ទឹកក្នុងផ្ទះ ដោយមានក្លិនស្អុយ វេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ មីនា ២០១៤ នេះ នៅចំណុចផ្ទះលេខ ២៦១ ក្នុងបុរីសន្តិភាព២ ស្ថិតនៅភូមិ ដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័តមានបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ស៊ឹម លឹម អាយុ៤៥ឆ្នាំ អត់មានមុខរបរ ហើយមានប្រពន្ធឈ្មោះ ឡៃណាវី អាយុ ៤០ឆ្នាំ ជាកម្មការនី ប្រចាំការនៅរោងកាត់ដេរ ទួលសង្កែ និងមានកូនចំនួន០៣នាក់ ធ្វើការរោងចក្រ។ បុរសរងគ្រោះ នៅផ្ទះតែម្នាក់ឯងទេ ដោយសារតែប្រពន្ធកូន ទៅធ្វើការរោងចក្រ មួួយអាទិត្យទៅ ពីរអាទិត្យទើបមកផ្ទះម្តង។ប្រភពព័ត៌មាន បានបន្តទៀតថា មុនពេលកើតហេតុ គេឭបុរសរងគ្រោះ ចេះតែពោលថាមិនស្រួលខ្លួន តាំងពីពេលហ្នឹងមក បាត់ជនរងគ្រោះរហួត ស្រាប់តែមកដល់ វេលាម៉ោង៥ថ្ងៃទី ២៦មីនា ២០១៤នេះ អ្នកជិតខាង បានធំក្លិន ស្អុយចេញពីផ្ទះជនរងគ្រោះ និងមានការសង្ស័យ ក៏បានទៅមើល ក៏ប្រទះឃើញបុរសរងគ្រោះ ដេកស្លាប់នៅក្បែរ បន្ទប់ទឹកដោយមានក្លិនស្អុយ។
ក្រោយប្រទះឃើញ សពដេកស្លាប់ក្នុងផ្ទះ សមត្ថកិច្ច បានចុះមកពិនិត្យ ហើយសន្និដ្ឋានថា សពស្លាប់ប្រហែល៣ថ្ងៃហើយ និង អាចស្លាប់ដោយសារ ខ្យល់គ។សពត្រូវបានក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ។
ចែករំលែកព័តមាននេះ