ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្សប្រឆាំង​ប្រកាសមិនចូលប្រជុំ​សភានៅថ្ងៃទី០១ មេសា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ មន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ​ លោកស្រី ​មួរ សុខហួរ ​បានថ្លែងថា ​គណបក្សសង្គ្រោះជាតិ​នឹងមិនចូលប្រជុំសភាទេ​នៅថ្ងៃទី០១ មេសា ខាងមុខ ។

ប្រសាសន៏​របស់លោកស្រី​ មួរ សុខហួរ ​បែបនេះ​បានធ្វើឡើង​នៅក្រោយជំនួប​រវាងមេដឹកនំាបក្សប្រឆាំង​ជាមួយ​គណៈប្រតិភូ​សមាជិក​សភាសហគមន៏អឺរ៉ុប​ នៅរសៀលថ្ងៃទី២៦​ មីនា ​២០១៤ ។

ថ្លែងបា្រប់ក្រុម​អ្នកកាសែតដដែល​ លោកស្រី មួរ សុខហួរ ​បានបញ្ជាក់ទៀតថា ​គណបក្សសង្គ្រោះជាតិ​ចូលប្រជុំសភាទៅបាន​ លុះណាតែ​គណបក្សប្រជាជន​កម្ពុជា​បញ្ជាក់ពីជំហ​រ​របស់ខ្លួនឲ្យបាន​ច្បាស់លាស់​​លើការកែទម្រង់​ប្រព័ន្ឋបោះឆ្នោត ។

យ៉ាងណាក៏ដោយ​ នៅរសៀលថ្ងៃពុធនេះដែរ ​កោះសន្តិភាពនៅមិនទាន់​អាចរកការ​បសុំ​អត្ថាធិប្បាយបានភ្លាមៗ​នៅឡើយទេ​ពីមន្រ្តីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ជុំវិញការលើកឡើង​របស់មន្រ្តី​គណបក្សសង្គ្រោះជាតិ​ខាងលើនេះ។

ដោយឡែក​ បើតាមលោកស្រី ​មួរ សុខហួរ ​ក្នុងជំនួបខាងលើនេះ ​សហគមន៏អឺរ៉ុប​ក៏ចង់ឲ្យគណបក្សសង្គ្រោះជាតិ​ចូលប្រជុំសភា​ ហើយក៏គំាទ្រឲ្យមានការ​បោះឆ្នោតមួយ​ប្រកបដោយ​យុត្តិធ៌ម សេរី និង​ត្រឹមត្រូវ ​ផងដែរ ៕