ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ទីតាំង​ប្រេង… អា​មេ​រិ​ក​ត្រៀម​តបត

4 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ សហរដ្ឋអាមេរិក​ថ្លែង​កាលពី​ថ្ងៃ​ទី​១៥​កញ្ញា​ថា ត្រៀម​តបត​ចំពោះ​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​នា​ពេល​មុន​នេះ ប្រឆាំង​បណ្ដា​ទីតាំង​ប្រេងកាត​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​នាំ​មានការ​កាត់​បន្ថយ​អស់​ពាក់កណ្ដាល នៃ​ផលិតកម្ម​ប្រេង​ដែល​ជា​យុទ្ធសាស្ត្រ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក របស់​ប្រទេស​នោះ ។ តាម​TWITTER​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​សរសេរ​ថា…

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ សហរដ្ឋអាមេរិក​ថ្លែង​កាលពី​ថ្ងៃ​ទី​១៥​កញ្ញា​ថា ត្រៀម​តបត​ចំពោះ​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​នា​ពេល​មុន​នេះ ប្រឆាំង​បណ្ដា​ទីតាំង​ប្រេងកាត​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​នាំ​មានការ​កាត់​បន្ថយ​អស់​ពាក់កណ្ដាល នៃ​ផលិតកម្ម​ប្រេង​ដែល​ជា​យុទ្ធសាស្ត្រ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក របស់​ប្រទេស​នោះ ។

តាម​TWITTER​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​សរសេរ​ថា ការ​ផ្គត់ផ្គង់​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​រង​ការ​វាយប្រហារ​។ មាន​ហេតុផល​នានា​ដែល​គេ​ជឿ​ថា យើង​ស្គាល់​អ្នក​វាយប្រហារ​ហើយ​យើង​ត្រៀម​តបត​ទៅ​តាម​ការ​ត្រួតពិនិត្យ​នានា ប៉ុន្តែ​យើង​រង់ចាំ​មើល​អា​រ៉ា​ប៊ី​សា​អូឌីត​និយាយ​​មក​កាន់​យើង​ថា តើ​នរណា​ដែល​ប្រទេស​នេះ​គិត​ថា​ជា​អ្នក​ប្រព្រឹត្ត ហើយ​តើ​ស្ថិត​ក្នុង​រូបភាព​បែប​ណា​ដែល​យើង​ត្រូវ​បញ្ចេញ​ប្រតិកម្ម​តប​។ នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ត្រាំ​លើក​ពី​ការ​តបត​ខាង​យោធា​ជាយថាហេតុ​មួយ​។

តាម​TWITTER​លើក​មុន​ប្រធានាធិបតី​អា​មេ​រិ​កបាន​អនុញ្ញាត ឲ្យ​ប្រើប្រាស់​ប្រេង​ស្តុក​យុទ្ធ​សាស្ត្រ​ប្រសិនបើ​ចាំបាច់ តែ​បរិមាណ​នៅ​មិន​ទាន់​កំណត់​នៅឡើយ​។

ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ដែល​ប្រឈម​មុខ ចាប់តាំងពី​៥​ឆ្នាំ​មក​ហើយ ជាមួយ​ការ​វាយប្រហារ​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ទាំងនោះ ប្រឆាំង​បណ្ដា​ទីតាំង​ប្រេងកាត​របស់​ក្រុមហ៊ុន​យក្ស​អា​រ៉ា​ប៊ី​សា​អូឌីត​ARAMCO​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​MIKE POMPEO បាន​ធ្វើ​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​ថា ពុំ​មាន​ភស្ដុ​តាង​ដែល​ថា​ការ​វាយប្រហារ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នោះ ប្រឆាំង​ការ​ផ្គត់ផ្គង់​ថាមពល​ពិភពលោក ធ្វើ​ចេញ​មក​ពី​យេ​ម៉ែ​ន​ឡើយ ដោយ​លោក​ចោទប្រកាន់​អ៊ី​រ៉​ង់​ថា ជា​ប្រភព​នៃ​ការ​វាយប្រហារ​រួច​អះអាង​ថា សហរដ្ឋអាមេរិក​នឹង​ចាត់​បណ្ដា​វិធានការ ដើម្បី​ធានា​ដល់​ការ​ផ្គត់់ផ្គង់​ប្រេង​លើ​ទីផ្សារ​។

អ៊ីរ៉​ង់​ចាត់​ទុក​ការ​ចោទប្រកាន់​ទាំងនោះ​ថា​ពុំ​មាន​ន័យ និង​មិន​អាច​យល់​បាន​។ អ្នកនាំពាក្យ​ក្រសួង​កាបរទេស​អ៊ី​រ៉​ង់ លោក​អាប់​បា​ស់មូ​សា​វី​និយាយ​ថា ការ​ចោទប្រកាន់​ទាំងនេះ​ក្នុង​គោលបំណង​យក​ធ្វើ​ជា​លេស សម្រាប់​បណ្ដា​សកម្មភាព​នា​ពេល​ខាង​មុខ​ប្រឆាំង​អ៊ីរ៉​ង់​។

ចំណែក​ប្រទេស​អ៊ី​រ៉ា​ក់​វិញ​បាន​បដិសេធ រាល់​ទំនាក់ទំនង​ជាមួយ​ការ​វាយប្រហារ​នោះ បន្ទាប់​ពី​កាសែត​អា​មេ​រិ​ក​WALL STREET JOURNAL​គូសបញ្ជាក់​ថា បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​និង​អា​រ៉ា​ប៊ី​សា​អូឌីត​សិក្សា​ពី​លទ្ធភាព​ដែល​ថា មី​សី​ុ​ល​នានា​បាញ់​មក​លើ​បណ្ដា​ទីតាំង​ប្រេង​ទាំង​នោះ សង្ស័យ​បាញ់​ចេញ​មក​ពី​អ៊ី​រ៉ា​ក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ