ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​កំពូល​របស់​សម្ព័ន្ធ​អារ៉ាប់​នៅ​កូវ៉ែត​

11 ឆ្នាំ មុន

កិច្ច​ប្រជុំ​កំពូល​របស់​សម្ព័ន្ធ​អារ៉ាប់​ឆ្នាំ​២០១៤​ បាន​បើក​ធ្វើ​កាល​ពី​ថ្ងៃ​ទី​២៥​ មីនា​ នៅ​វិមាន​បាយ៉ាន​ ភាគ ខាង​ត្បូង​រដ្ឋ​ធានី​កូវ៉ែត​ ។​ ប្រមុខ​រដ្ឋ​១៦​រូប​ របស់​បណ្តា​ប្រទេស​អារ៉ាប់​ បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ ។​ ប្រទេស​អារ៉ាប់​ឯ​ទៀតៗ​ដែល​​ប្រមុខ​រដ្ឋ​អវត្ត​មាន​បាន​បញ្ជូន​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​មក​ ។​
ប្រមុខ​រដ្ឋ​កូវ៉ែត​ សុីក​ សាបាហ៍​អាល់​ អាហ៍​ម៉ាដ​ អាល់​សាបាហ៍​ ដែល​ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​នេះ​ បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ទាក់​ទង​គ្នា​កាន់​តែ​ជិត​

កិច្ច​ប្រជុំ​កំពូល​របស់​សម្ព័ន្ធ​អារ៉ាប់​ឆ្នាំ​២០១៤​ បាន​បើក​ធ្វើ​កាល​ពី​ថ្ងៃ​ទី​២៥​ មីនា​ នៅ​វិមាន​បាយ៉ាន​ ភាគ ខាង​ត្បូង​រដ្ឋ​ធានី​កូវ៉ែត​ ។​ ប្រមុខ​រដ្ឋ​១៦​រូប​ របស់​បណ្តា​ប្រទេស​អារ៉ាប់​ បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ ។​ ប្រទេស​អារ៉ាប់​ឯ​ទៀតៗ​ដែល​​ប្រមុខ​រដ្ឋ​អវត្ត​មាន​បាន​បញ្ជូន​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​មក​ ។​
ប្រមុខ​រដ្ឋ​កូវ៉ែត​ សុីក​ សាបាហ៍​អាល់​ អាហ៍​ម៉ាដ​ អាល់​សាបាហ៍​ ដែល​ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​នេះ​ បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ទាក់​ទង​គ្នា​កាន់​តែ​ជិត​ស្និទ្ធ​ថែម​​ទៀត​ រវាង​បណ្តា​រដ្ឋ​អារ៉ាប់​។

ព្រះ​អង្គ​មាន​បន្ទូល​ថា​ កិច្ច​ប្រជុំ​កំពូល​នេះ​ ធ្វើ​ឡើង​ពេល​ដែល​សភាព​ការណ៍​តំបន់​ និង​អន្តរ​ជាតិ​ជួប​ការ​លំបាក​ ។​ ដូច្នេះ​វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​រួប​រួម​គ្នា​ ហើយ​សម្រប​សម្រួល​នយោ​បាយ​របស់​យើង​ ដើម្បី​ភាព​រុង​រឿង​ និង​សន្តិ​សុខ​តំបន់​ ។​

កិច្ច​ប្រជុំ​កំពូល​នេះ​ ដែល​មាន​ប្រធាន​បទ​រួប​រួម​គ្នា​ដើម្បី​អនា​គត​ដ៏​ប្រសើរ​មួយ​ មាន​ទិស​ដៅ​ដោះ​ស្រាយ​បញ្ហា​តំបន់​មួយ​ចំនួន​ធំ​ ។​ វិបត្តិ​នៅ​សុីរី​ និង​បុព្វ​ហេតុ​របស់​ប៉ាឡេស្ទីន​ ស្ថិត​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​នោះ​ ។​

បណ្តា​អ្នក​ចូល​រួម​នឹង​ស្វែង​រក​តាក់​តែង​ដំណោះ​ស្រាយ​មួយ​ ដើម្បី​បញ្ចប់​វិបត្តិ​សុីរី​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​រយ​ពាន់​នាក់​រួច​ហើយ​ ។​ កៅអី​សុីរី​ក្នុង​សម្ព័ន្ធ​អារ៉ាប់​នៅ​ទំនេរ​ ព្រោះ​សុីរី​ត្រូវ​ព្យួរ​ជើង​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក​ ប៉ុន្តែ​មេ​ដឹក​នាំ​របស់​ក្រុម​ប្រឹក្សា​ជាតិ​សុីរី​ (ក្រុម​ប្រឆាំង)​ លោក​អាហ៍​ម៉ាដ​ អាល់​ហ្សាបា​ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​កិច្ច​​ប្រជុំ​កំពូល​នេះ​ ។​

បញ្ហា​ប៉ាឡេស្ទីន​ គឺ​ជា​ការ​ប្រឈម​សំខាន់​សម្រាប់​ពិភព​អារ៉ាប់​ ។​ ប្រមុខ​រដ្ឋ​កូវ៉ែត​ មាន​បន្ទូល​ថា​ យើង​នឹង​បន្ត​ជួយ​ទ្រទ្រង់​ដល់​ប្រជា​​ជន​ប៉ាឡេស្ទីន​ ។​ ក្រៅ​ពី​បញ្ហា​សុីរី​ និង​ប៉ាឡេ​ស្ទីន​ បញ្ហា​ភេរវ​កម្ម​ កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​​កិច្ច​ សភាព​ការណ៍​សន្តិ​សុខ​នៅ​លីបង់​ និង​បញ្ហា​នយោ​បាយ​នៅ​អេហ្សុីប​ក៏​លើក​ឡើង​ដែរ​ ៕​