ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រិះគន់​ក្នុង​ន័យ​ស្ថាបនា​ពលរដ្ឋ​ស្នើ​មន្ទីរ​វប្បធម៌​ធ្វើ​រឿង​១​ដើម្បី​លើកមុខ​មាត់​ប្រាសាទព្រះខ័ន

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សង្គម​ថ្មី​បាន​ស្នើ​ដល់​មន្ទីរ​ជំនាញ​បង្កើន​ការ​សំអាត​អនាម័យ​បរិស្ថាន​ដូច​ជា​ដាក់​ធុងសំរាម​បន្ថែម រៀបចំ​កន្លែង​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​អង្គុយ​លេង សម្រាក​លំហែកាយ នៅ​បរិវេណ​ប្រាសាទ​ព្រះ​ខ័​នកំពង់ស្វាយ ឲ្យ​បាន​សមរម្យ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​ឲ្យ​បាន​ច្រើន​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។ លោក អឹ​ម…

ខេត្តព្រះវិហារ ៖ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សង្គម​ថ្មី​បាន​ស្នើ​ដល់​មន្ទីរ​ជំនាញ​បង្កើន​ការ​សំអាត​អនាម័យ​បរិស្ថាន​ដូច​ជា​ដាក់​ធុងសំរាម​បន្ថែម រៀបចំ​កន្លែង​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​អង្គុយ​លេង សម្រាក​លំហែកាយ នៅ​បរិវេណ​ប្រាសាទ​ព្រះ​ខ័​នកំពង់ស្វាយ ឲ្យ​បាន​សមរម្យ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​ឲ្យ​បាន​ច្រើន​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។

លោក អឹ​ម ណា​រ៉េ​ន ជា​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​សង្គម​ថ្មី​បាន​លើក​ឡើង​ថា នៅ​ពេល​មាន​ពិធីបុណ្យ​ទាន ឬ​បុណ្យ​ជាតិ​ធំ​ៗ​លោក​តែងតែ​នាំ​បងប្អូន ក្រុម​គ្រួសារ​ទៅ​លេង​កម្សាន្ត​ជា​ប្រចាំ​នៅ​តំបន់​រមណីយ៍ដ្ឋាន​ប្រាសាទ​ព្រះ​ខ័​នកំពង់ស្វាយ ប៉ុន្តែ​តាម​ការ​សង្កេត​ឃើញជាក់ស្តែង​អ្វី​ដែល​ខ្វះខាត​នៅ​តំបន់​នោះ​ដោយសារ​តែ​បរិស្ថាន​មិនសូវ​ស្អាត​ជុំវិញ​ប្រាសាទ ម្យ៉ាងវិញទៀត​ចំពោះ​ធុងសំរាម​នៅ​មាន​កម្រិត​នៅឡើយ ។

ដូច្នេះ​ហើយ​លោក​បាន​ស្នើ​ដល់​អាជ្ញាធរ ពិសេស​នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​តែ​ម្តង​ធ្វើ​យ៉ាងណា​បង្កើន​ការ​ដាក់​បន្ថែម​នូវ​ធុងសំរាម​ដើម្បី​ដាស់តឿន​ឲ្យ​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរ​ចេះ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​មួយ​វិញ​គួរ​បង្កើន​ជា​កន្លែង​សម្រាប់​ឲ្យ​ភ្ញៀវ​សំរាក​លំហែកាយ​ក្រោយ​ពេល​ដើរ​កម្សាន្ត​រួច ។

លោក នៅ ចាន់​គង់ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ​ខេត្តព្រះវិហារ​បាន​អះអាង​ថា អាជ្ញាធរ​កំពុង​ព​ន្លឿ​ន​ការ​សាងសង់​ជា​កន្លែង​សម្រាប់​ឲ្យ​ភ្ញៀវ​សម្រាក​ហូប​បាយ ក្រោយ​ដើរ​ទស្សនា​ប្រាសាទ​ព្រះ​ខ័​នកំពង់ស្វាយ និង​ប្រាសាទ​ព្រះ​ដំរី​រួច ដោយឡែក​ចំពោះ​ធុងសំរាម​វិញ​ក៏​កំពុង​តែ​រៀបចំ​ធ្វើ​យ៉ាងណា​ដាក់​នៅ​តាម​តំបន់​នានា​ក្នុង​រមណីយ៍ដ្ឋាន​មួយ​នេះឲ្យ​បាន​ឆាប់​ៗ​ខាង​មុខ​នេះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ