ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងសារ៉ា​ប៉ូ​វ៉ា​ រក​បាន​កន្លែង​មួយ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Sony Open

11 ឆ្នាំ មុន

នាង​ម៉ា​រី​យ៉ា សារ៉ា​​ប៉ូ​វ៉ា ដណ្ដើ​​​​​​ម​​​យក​មក​វិញ​នូវចង្វាក់ប្រ​កួត​ដ៏​ធំ​រប​​ស់ខ្លួន​បន្ទាប់​ពី​បាន​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ជំ​រុញ​ការប្រកួតឱ្យ​ដល់​៣សិត​ចំ​នួន​២លើក​ ដោយ​បាន​យក​ឈ្នះនាង​ប៉េត្រា​ គ្វី​តូ​វ៉ា​ ក្នុង​លទ្ធផល​ពិន្ទុ៧-៥​និង​៦-១​ កាល​ពី​ថ្ងៃ​អង្គារ​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ព្រឹត្តិ​ការ​ណ៍​វាយ​កូ​ន​បាល់ Sony Open ។

នាង​ម៉ា​រី​យ៉ា សារ៉ា​​ប៉ូ​វ៉ា ដណ្ដើ​​​​​​ម​​​យក​មក​វិញ​នូវចង្វាក់ប្រ​កួត​ដ៏​ធំ​រប​​ស់ខ្លួន​បន្ទាប់​ពី​បាន​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ជំ​រុញ​ការប្រកួតឱ្យ​ដល់​៣សិត​ចំ​នួន​២លើក​ ដោយ​បាន​យក​ឈ្នះនាង​ប៉េត្រា​ គ្វី​តូ​វ៉ា​ ក្នុង​លទ្ធផល​ពិន្ទុ៧-៥​និង​៦-១​ កាល​ពី​ថ្ងៃ​អង្គារ​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ព្រឹត្តិ​ការ​ណ៍​វាយ​កូ​ន​បាល់ Sony Open ។

ជ័យ​ជម្នះ​រយៈ​ពេល​៩០​នា​ទី​របស់​កីឡាការិនី​ចំ​​ណាត់​ថ្នាក់​លេខ៤​ នៃ​កម្ម​វិធី​ជាតិ​រុស្ស៊ី​រូប​នេះ​​ទៅ​លើ​​​កីឡាការិនី​ឆែក​ ជា​មិត្ត​ធ្លាប់​ស្គាល់​គ្នា​នៅ​​ក្រប​ខ័ណ្ឌធំ​​ Wimbledon​ គឺ​ការសង្គ្រោះ​មួយ​សម្រាប់​សារ៉ា​ប៉ូ​វ៉ា​ ដែល​ធ្លាប់​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​​​ព្រ័ត្រ​នៅ​​​ទី​នេះ​ចំ​នួន​៥លើករួច​មក​ហើយ​នោះ​ ។  ពេល​នោះវា​មាន​​ការ​​ទំ​នាក់​​ទំ​​ន​​ង​ដោយ​​ផ្ទាល់​ទៅ​​​កាន់​​ហ្វូង​អ្នក​​គា​ំ​ទ្រ​​ ខ​ណៈ​​រូប​​នា​ង​ក​ំពុង​​ឈោង​ចាប់​​ពាន​​នៅ​​ទី​​នេះ​​ជា​​លើក​​ទី​​១​​ ក្នុង​​អា​​ជីព​ ។

នាង​បាននិយាយថា ៖ ​«ខ្ញុំ​បាន​​ចាប់​ផ្តើម​យឺតៗ​​នៅ​ក្នុង​សិត​ទី​មួយ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ ខ្ញុំ​ទទួល​​បាន​ថាមពលមក​វិញ​​ និង​ចាប់​ផ្តើមបញ្ចេញ​ខ្លាំង​នៅ​សិត​ទី​២ ។ ​នៅ​ពេល​នោះ ការ​ប្រ​កួត​របស់​ខ្ញុំ​កាន់​តែ​ល្អ​ទៅ​ៗ​ ពោល​គឺ​ដូច​អ្វី​ដែល​ខ្ញុំ​ចង់​បាន​» ។

សារ៉ា​ប៉ូ​វ៉ា​ ដែល​ជា​​ម្ចា​ស់​ជើង​ឯកក្រប​ខ័ណ្ឌ​ធំ​៤​សម័យ​កាល​បាន​បំ​បាក់​គូ​ប្រ​កួត​​ចំ​នួ​ន​បួន​ដង ពោល​ គឺ​ក្នុង​ខណៈ​ដែល​​​នាង​​គ្វីតូ​វ៉ា​គ្មាន​លទ្ធ​ភាព​ធ្វើ​ព្យុះ​ភ្លៀង​នៅ​ដំ​ណាក់​កាល​ដំ​បូង​ ។ នាង​បាន​ថ្លែង​ថា ៖ «ខ្ញុំ​ធ្វើមិន​បាន​ល្អ​ទេ​នៅ​២-៣វគ្គ​ដំ​បូង​ ដូច្នេះខ្ញុំ​សប្បាយ​ចិត្ត​ដែល​អាច​រក្សា​ការ​ប្រ​កួត​បាន​នឹង​ថ្កល់​ ។ ​លទ្ធ​ផល​នៃ​ការ​ប្រ​កួត​នេះ​គឺ​ជា​​ការ​លើក​ទឹក​ចិត្ត​មួយ​ ខណៈ​ពេល​ចាប់​ផ្តើម​ ខ្ញុំ​បាន​ធ្វើ​ឱ្យ​មាន​កំ​ហុស unforced errors ​ច្រើន​រាប់​មិន​អស់» ។

សារ៉ា​ប៉ូ​វ៉ា​ ទទួល​បាន​ការគោរព​ដ៏អស្ចារ្យ​មួយ​ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​ក្របខ័ណ្ឌ​ធំ​​Wimbledon​​​ ឆ្នាំ២០១១​ ពោល​គឺ​បន្ទាប់​ពី​នាង​បង្ហាញ​ពី​កម្លាំង​គ្រប់​គ្រង​ក្នុង​សិត​ទី​២​ ។ នាង​បាន​បន្ថែម​ថា ៖«គ្វី​តូ​វ៉ា​​ធ្លាប់​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌធំ​ម្នាក់ ។ ដូច្នេះ​យើង​មិន​អាច​មើល​ស្រាល​បុគ្គល​ដែល​មាន​បទ​ពិ​សោធ​ន៍​ដូច​ជា​រូប​នាង​បាន​ទេ ។ នាង​ជា​បុគ្គល​ដែល​មាន​សមត្ថ​ភាព​ប្រ​កួត​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​ម្នាក់​ ហើយ​ខ្ញុំ​គិត​ថា គ្រប់ៗគ្នា​ពិត​ជាបាន​ដឹង​រឿង​នេះ» ។

ការ​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​លើក​នេះ​គឺ​បញ្ជាក់​ថា សារ៉ា​ប៉ូ​វ៉ា​ មាន​សមត្ថ​ភាព​ស្តា​រ​ឡើង​វិញ​នូវ​អ្វី​ដែល​នាង​ធ្វើ​បាន​នា​ឆ្នាំ​២០១៣​ ដែល​ពេល​នោះ​នាង​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ប៉ុន្តែ​ត្រូវ​បាន​បំ​បាក់​ដោយ​នាង​ស៊េរី​ណា វី​លៀម ៕