ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះ​ទៅ​ World Cup 2014 របស់​ក្រុម​ដំរី​ព្រៃ​ កូត​ឌី​វ័រ​

11 ឆ្នាំ មុន

-ចូល​មក​លេង​ World Cup 2014 ៖ ចំណាត់​ថ្នាក់​លេខ​១​ មក​ពី​ពូល​ C ជាមួយ​នឹង​ប្រវត្តិ​មិន​ដែល​ចាញ់​៦​ប្រកួត​គឺ​ 4-2-0 ។ ប្រកួត​​ជុំចុង​ក្រោយ​ ក្រុម​កូត​ឌី​វ័រ​បាន​ទម្លាក់​ក្រុម​ Senegal ដោយ​គ្រាប់​បាល់​សរុប​ទាំង​ពីរ​ជើង​ 4-2 ។

-ចូល​មក​លេង​ World Cup 2014 ៖ ចំណាត់​ថ្នាក់​លេខ​១​ មក​ពី​ពូល​ C ជាមួយ​នឹង​ប្រវត្តិ​មិន​ដែល​ចាញ់​៦​ប្រកួត​គឺ​ 4-2-0 ។ ប្រកួត​​ជុំចុង​ក្រោយ​ ក្រុម​កូត​ឌី​វ័រ​បាន​ទម្លាក់​ក្រុម​ Senegal ដោយ​គ្រាប់​បាល់​សរុប​ទាំង​ពីរ​ជើង​  4-2 ។

-ក្តី​សង្ឃឹម​ពាន​រង្វាន់​ World Cup ៖ ក្រុម​ដំរី​ព្រៃ​សង្ឃឹម​ថា​ នឹង​បង្ហាញ​វត្ត​មាន​នៅ​វគ្គ​១៦​ក្រុម​ ។
-ចំណាត់​ថ្នាក់​ FIFA លេខ​៖ ១៧
-គ្រូ​បង្វឹក ៖ Sabri Lamouchi
-កីឡា​ករ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ ៖ Drogba (38គ្រាប់)
-វត្ត​មាន​ប្រកួត​បាល់​ទាត់​ World Cup ៖ មាន​ចំនួន​២​លើក​
-លទ្ធ​ផល​ល្អ​ ៖ មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល​ទេ ។
-កីឡា​ករ​ឆ្នើម​ៗ​ ៖ កីឡា​ករ​ខ្សែ​ប្រយុទ្ធ​បី​រូប​គឺ​ Drogba មក​ពី​ក្លិប​ Galatasaray, កីឡា​ករ​ Saloman Kalou មក​ពី​ក្លិប​ Lille និង​កីឡា​ករ​​Gervinho មក​ពី​ក្លិប​ Roma ។ លើ​ស​ពី​នេះ​ទៀត​នៅ​មាន​កីឡា​ករ​ខ្សែ​បម្រើ​ប្រយុទ្ធ​១​រូប​ទៀត​គឺ​  Yaya Toure មក​ពី​ក្លិប​ Man City ។

-ប្រព័ន្ធ​លេង​ 4-4-2 ឬ 4-2-3-1 អាច​ប្រែ​ប្រួល​
-ចំណុច​ខ្លាំង​ ៖ ខ្សែ​ប្រយុទ្ធ​ដែល​មាន​​កីឡាករ​ Drogba គឺ​ជា​កម្លាំង​ចល​ករ​មួយ​ដ៏​រឹង​មាំ​សម្រាប់​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឱ្យ​ក្រុម​ ។
-ចំណុច​ខ្សោយ ៖ ខ្សែ​បម្រើ​ និង​ខ្សែ​ការ​ពារ​មាន​ភាព​ផុយ​ស្រួយ​
-ការ​ចាប់​ពូល​ ៖ ក្រុម​ជម្រើស​ជាតិ​កូ​ត​ឌី​វ័រ​ ស្ថិត​ក្នុង​ពូល​ C ដែល​​ក្នុង​នោះ​មាន​ក្រុម​កូ​ឡុំប៊ី​ ក្រិក​ និង​ជប៉ុន​ ។ ប្រកួត​បើក​ឆាក​ដំបូង​ត្រូវ​ជួប​ជាមួយ​ក្រុម​ជប៉ុន​ នៅ​ថ្ងៃ​ទី​១៤​ មេសា បន្ទាប់​មក​ត្រូវ​លេង​ជាមួយ​កូឡុំប៊ី​ និង​ចុង​ក្រោយ​ប៉ះ​ជាមួយ​ក្រុម​ក្រិក​ ៕