ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចេញពី​គុក ក៏​ត្រូវ​ចូល​គុក​វិញ ក្រោយ​ដើរ​គំរាម​គេ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ដើរទៅ​គំរាម​គេ​ថា «​ពួក​អ្ហែង​ប្រយ័ត្ន​ងាប់​» បន្ទាប់​មក​ក៏​ស្ទុះ​ទៅ​វាយ​បុរស​ម្នាក់ តែ​ជន​រង​គ្រោះ​គេច​ផុត លុះ​ពេល​ជន​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ ស្រាប់តែ​ជនសង្ស័យ​យក​កណ្តៀវ​កាប់​មក​លើ​សមត្ថកិច្ច​ប៉ុស្តិ៍​ទៀត តែ​កាប់​មិន​ត្រូវ…

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ដើរទៅ​គំរាម​គេ​ថា «​ពួក​អ្ហែង​ប្រយ័ត្ន​ងាប់​» បន្ទាប់​មក​ក៏​ស្ទុះ​ទៅ​វាយ​បុរស​ម្នាក់ តែ​ជន​រង​គ្រោះ​គេច​ផុត លុះ​ពេល​ជន​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ ស្រាប់តែ​ជនសង្ស័យ​យក​កណ្តៀវ​កាប់​មក​លើ​សមត្ថកិច្ច​ប៉ុស្តិ៍​ទៀត តែ​កាប់​មិន​ត្រូវ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ កញ្ញា ២០១៩ ចំណុច​ភូមិ​ក្រូចសើច ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ បៀ​ន បូរ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​ធ្វើ​ផ្លូវ មាន​ទីលំនៅ​ភូមិ​ក្តុល​ក្រោម ឃុំ​ទ​ន្លុ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ថន វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។

តាម​ប្រភព​ពី​នគរបាល​ស្រុក​ខ្សាច់កណ្តាល​បានអោយ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ខាងលើ​ទើប​ចេញពី​ពន្ធនាគារ​បាន​រយៈពេល​២​ខែ​ប៉ុណ្ណោះ ដោយ​ជាប់​ពាក់​ព​ន្ធ័​ករណី​ហិង្សា​ដោយ​ចេតនា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ដើរ​ចេញពីផ្ទះ​របស់​ខ្លួន​សំដៅ​មក​កន្លែង​កម្មករ​ធ្វើ​ផ្លូវ លុះ​ពេល​ទៅ​ដល់ ជនសង្ស័យ​បាន​គំរាម​ជន​រង​គ្រោះ​ថា «​ពួក​អ្ហែង​ប្រយ័ត្ន​ងាប់​» បន្ទាប់​មក​ជនសង្ស័យ​ដើរ​ចេញ​បាត់​មួយសន្ទុះ ក៏​ដើរ​ត្រឡប់​មក​វិញ​ដោយ​មាន​កាន់​ដប​ស្រា​ផង​ដែរ នៅ​ពេល​ដើរទៅ​ដល់​កន្លែង​កើតហេតុ ជនសង្ស័យ​បាន​ស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​ឃើញ​ទាន់​ក៏​រត់គេច​ចេញ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​ទៅ​ប្តឹង​លោក​មេ​ភូមិ​ក្រូចសើច ហើយ​លោក​មេ​ភូមិ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ពុក​ឬ​ស្សី​ចុះ​មក​ជួយ​អន្តរាគមន៍ លុះ​ពេល​សមត្ថកិច្ច​ទៅ​ដល់ ស្រាប់តែ​ជនសង្ស័យ​បាន​ទាញ​កណ្តៀវ​កាប់​មក​លើ​សមត្ថកិច្ច​ប៉ុស្តិ៍ តែ​កាប់​មិន​ត្រូវ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន រួម​ទាំង​វត្ថុ​តាង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ