ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិះទូក​ពីរ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ប្រទេស​ថៃ​…​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា​…​ធ្លាក់​ពីមុខ​តំណែង​ដោយ​រដ្ឋប្រហារ​…​បាន​សម្ងំ​រស់នៅ​ក្រៅប្រទេស​…​ប្រកប​មុខរបរ​នៅ​ក្រៅប្រទេស​…​មិន​បាន​ធ្វើ​នយោបាយ​វាយប្រហារ​ប្រទេស​របស់​លោក​ទេ​…​ទោះបី​រដ្ឋអំណាច​ថ្មី​របស់​ថៃ​រឹបអូស​ទ្រព្យសម្បត្តិ​អស់​ក៏​ដោយ ។ ក្រុម​អ្នក​តាមដាន​បាន​វិភាគ​ថា​…​លោក​ថា​ក់​ស៊ី​ន មិន​បាន​ប្រកាស​ប្រឆាំង​សង្គម​ជាតិ​ថៃ​របស់​លោក​ទេ​…​មិន​បាន​ប្រកាស​រក​អ្នកគាំទ្រ​ឱ្យ​ជួយ «​ទប់​ជើង​គ្រែ​» របស់​លោក​ដែលរ​លំបាក់ទៅ​ហើយ​នោះ​ទេ​…​មិន​ដែល​ឮ​ប្រកាស​ផ្តួលរំលំ​រដ្ឋអំណាច​ប្រទេស​របស់​លោក​ឡើយ​…​មិន​បាន​ទាមទារ​កៅអី​នាយក​រដ្ឋមន្ត្រី​វិញ​ទេ​…​ចាត់ទុកជា «​មហា​បុរស​» ដែល​គោរព​ច្បាប់​…​មិន​ថោកទាប​ទាមទារ​អំណាច​មក​វិញ​ឡើយ ។…

នៅ​ប្រទេស​ថៃ​…​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា​…​ធ្លាក់​ពីមុខ​តំណែង​ដោយ​រដ្ឋប្រហារ​…​បាន​សម្ងំ​រស់នៅ​ក្រៅប្រទេស​…​ប្រកប​មុខរបរ​នៅ​ក្រៅប្រទេស​…​មិន​បាន​ធ្វើ​នយោបាយ​វាយប្រហារ​ប្រទេស​របស់​លោក​ទេ​…​ទោះបី​រដ្ឋអំណាច​ថ្មី​របស់​ថៃ​រឹបអូស​ទ្រព្យសម្បត្តិ​អស់​ក៏​ដោយ ។

ក្រុម​អ្នក​តាមដាន​បាន​វិភាគ​ថា​…​លោក​ថា​ក់​ស៊ី​ន មិន​បាន​ប្រកាស​ប្រឆាំង​សង្គម​ជាតិ​ថៃ​របស់​លោក​ទេ​…​មិន​បាន​ប្រកាស​រក​អ្នកគាំទ្រ​ឱ្យ​ជួយ «​ទប់​ជើង​គ្រែ​» របស់​លោក​ដែលរ​លំបាក់ទៅ​ហើយ​នោះ​ទេ​…​មិន​ដែល​ឮ​ប្រកាស​ផ្តួលរំលំ​រដ្ឋអំណាច​ប្រទេស​របស់​លោក​ឡើយ​…​មិន​បាន​ទាមទារ​កៅអី​នាយក​រដ្ឋមន្ត្រី​វិញ​ទេ​…​ចាត់ទុកជា «​មហា​បុរស​» ដែល​គោរព​ច្បាប់​…​មិន​ថោកទាប​ទាមទារ​អំណាច​មក​វិញ​ឡើយ ។

ចំណែក​នៅ​កម្ពុជា​ឯណេះ​វិញ​…​លោក​សម រ​ង្ស៊ី ដែល​ខ្មែរ «​មិន​ខ្មែរ​»…​រស់នៅ​ក្រៅប្រទេស​តាំងពី​កំណើត​…​រត់ចោលស្រុក​ដោយសារ​តែ​មាន «​កំហុស​ធំ​ៗ» មានឈ្មោះ​ថា «​ក្បត់ជាតិ​»…​កំពុង​បំផ្លាញ​កិត្តិយស​របស់​ជាតិ​ឯង​ពី​ក្រៅប្រទេស​…​និង​កំពុង​ព្យាយាម​ស្វែងរក​យុទ្ធសាស្ត្រ «​ដណ្តើម​អំណាច​» ពី «​មហា​បុរស​ខ្លាំង​» តេ​ជោ​សែន​…​តាម​ពិនិត្យ​សភាពការណ៍​បច្ចុប្បន្ន​…​លោក​សម រ​ង្ស៊ី នឹង​បាត់បង់ «​ជីវិត​នយោបាយ​»…​ព្រោះតែ​គ្មាន​អ្នកគាំទ្រ ។

ក្រុម​អ្នក​សង្កេតការណ៍​ទូទៅ​បាន​វិភាគ​ថា​…​លោក​សម រ​ង្ស៊ី មាន​ប៉ា​ស្ព័​រ​២…​មួយ​សញ្ជាតិ​ខ្មែរ មួយទៀត​សញ្ជាតិ​បារាំង​…​ប្រៀប​ដូច​ខ្លួន​មួយ​ក្បាល​ពីរ​…​ឬ​ប្រៀប​ដូច «​ខ្លួន​មួយ​ជិះទូក​ពីរ​» ។ បើ​ខ្លួន​មួយ​ក្បាល​ពីរ​…​វា​គ្រាន់តែ​ជា​មនុស្ស «​ពិភព​ចម្លែក​»…​ប៉ុន្តែ​បើ «​ខ្លួន​មួយ​ជិះទូក​ពីរ​»…​ជីវិត​នឹង​បាត់បង់​…​វា​គង់តែ «​ធ្លាក់ទឹក​» មិនយូរ​ទេ ។

អ្នកវិភាគ​មួយ​ក្រុម​និយាយ​ថា​…​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ មាន​អធិបតេយ្យភាព មាន​នីតិរដ្ឋ​…​ឈ្មោះ​ដែល​បាន​ប្រព្រឹត្ត​កំហុស​តូច​-​ធំ​…​ទោះបី​អ្នកឯង​ជា​ចិន ជា​បារាំង អា​មេ​រិ​កាំ​ង ឬ​ក៏​ធ្លាក់​ពីលើ​មេឃ​ក៏​ដោយ​…​ចៀស​​​មិន​រួច​ពី «​ចាប់ខ្លួន​»​។ ជា​ពិសេស «​មុខ​សម រ​ង្ស៊ី​» ជាដើម​…​គ្មាន​អភ័យឯកសិទ្ធិ​ណាមួយ​…​ថា​ច្បាប់​មិន​ហ៊ាន​នោះ​ឡើយ​…​កុំ​ថា អញ​សញ្ជាតិ​បារាំង​…​កាន់​ប៉ា​ស្ព័​របា​រាំង​…​ឬ​អា​មេ​រិ​ក​ស្ពាយ​តាម​…​ខ្មែរ​អត់​ហ៊ាន​ចាប់ ! ពិតជា​យល់​ច្រឡំ​ធំហើយ ។

ក្រុម​អ្នក​តាមដាន​ដដែល​រង់ចាំ​កត់សម្គាល់​ថ្ងៃ​៩ វិច្ឆិកា​…​ចាំ​មើល​វត្តមាន​លោក​សម រ​ង្ស៊ី ដែល «​ជិះទូក​ពីរ​»…​តើ​ធ្លាក់ទឹក​ដែរ ឬ​អត់? ពិតជា «​ធ្លាក់ទឹក​» យ៉ាង​ប្រាកដ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ