ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរភ្នំពេញ សុំការយោគយល់ចំពោះការបិទតាមតម្រាយ​ផ្លូវ​ដែលត្រូវរៀបចំ​កម្មវិធី​ ដើរដើម្បី​សន្តិភាព ចង់បង្ហាញ​ស្មារតី​ស្រលាញ់​សន្តិភាព​ ជា​ពិសេស​ជំរុញ​ឱ្យ​មានការ​គោរព​បទ​ឈប់​បាញ់

12 ម៉ោង មុន

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់សាលា​រាជធានីភ្នំពេញ បានឱ្យដឹងថា នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង ១៦:០០​នាទី​រសៀល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា…

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់សាលា​រាជធានីភ្នំពេញ បានឱ្យដឹងថា នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង ១៦:០០​នាទី​រសៀល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ដើរ ដើម្បី​សន្តិភាព (March for Peace) ក្នុង​គោលបំណង​បង្ហាញ​ស្មារតី​ស្រលាញ់​សន្តិភាព​របស់​ព្រះរាជាណាចក្រកម្ពុជា ជា​ពិសេស​ជំរុញ​ឱ្យ​មានការ​គោរព​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព សំដៅ​សម្រេច​បាន​សន្តិភាព រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ថៃ ដោយ​ធ្វើការ​ជួបជុំ​នៅ​មុខ​ផ្សារ​រាត្រី រួច​ធ្វើ​ដំណើរ​ថ្មើរជើង​ឆ្ពោះទៅ វិមាន​ឯករាជ្យ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ខណ្ឌចំការមន និង​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​ ។

ដើម្បី​ឱ្យ​កម្មវិធី​ដើរ​ខាងលើ ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ធ្វើការបញ្ចៀស​ចរាចរណ៍​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន​នៅ​តាម​បណ្តោយ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ចាប់ពីមុខ​ផ្សារ​រាត្រី ឆ្ពោះទៅ​រង្វង់​មូល​សម្តេចព្រះសង្ឃរាជ ជួន ណាត រួច​បត់​ស្តាំ​តាម​មហាវិថី​ព្រះ​សុរា​ម្រឹត រហូត​ដល់ រង្វង់​មូល​វិមាន​ឯករាជ្យ​ ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តាមតម្រាយ​ផ្លូវ​ខាងលើ មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ដោយ​អនុគ្រោះ ចាប់ពី​វេលា​ម៉ោង ១៤:០០​នាទី រហូត​ដល់​បញ្ចប់​កម្មវិធី​។ ក្រោយ​បញ្ចប់​ពិធី​ខាងលើ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​បើក​ឱ្យ​ចរាចរណ៍​ជា​ធម្មតា​វិញ​។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ រដ្ឋបាល​ខណ្ឌចំការមន រដ្ឋបាល​ខណ្ឌ​បឹង​កេងកង និង​អាជ្ញាធរ​ពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ