ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី សុ​ភី ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ប៉ះ​គ្នា​អម​ជាមួយ​ប្រាក់​រង្វាន់​4​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិត​ដូច​ការ​រំពឹង​ទុក​មែន ទីបំផុត​កីឡាករ នី សុ​ភី មក​ពី​ក្លិប​សាលវ័ន កីឡា បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ប៉ះ​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម អម​ជាមួយ​ប្រាក់​រង្វាន់​៤​ពាន់​​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ ពិត​ដូច​ការ​រំពឹង​ទុក​មែន ទីបំផុត​កីឡាករ នី សុ​ភី មក​ពី​ក្លិប​សាលវ័ន កីឡា បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ប៉ះ​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម អម​ជាមួយ​ប្រាក់​រង្វាន់​៤​ពាន់​​ដុល្លារ បន្ទាប់​ពី​យកឈ្នះ​កីឡាករ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍​នៅ​វគ្គ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ដោយ​ពិន្ទុ នៅ​លើ​សង្វៀន​ស្ថានី​យ​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​សៅរ៍​ទី​១៤ ខែកញ្ញា ។

គួរ​រំឭក​ថា គូ​នេះ​ធ្លាប់​ជួប​ប្រកួត​គ្នា​២​លើក​រួច​មក​ហើយ ដែល​លទ្ធផល​ចាញ់​ឈ្នះ​ម្ដងម្នាក់​ដូច​គ្នា ។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​លើក​ទី​៣​នេះ លោក នី សាលវ័ន ដែល​ជា​គ្រូបង្ហាត់​របស់​កីឡាករ ឡុ​ង សុ​ភី ធ្លាប់​អះអាង​ថា សិស្ស​របស់​លោក​ត្រូវ​តែ​ឈ្នះ​ដើម្បី​ដណ្ដើម​យក​ប្រាក់​រង្វាន់​៤​ពាន់​ដុល្លារ​ចាយ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ។ ទីបំផុត នី សុ​ភី ពិតជា​ធ្វើ​បាន​សម្រេច​ដូច​បំណង​មែន​។

តាម​លោក មាស វណ្ណ​ឌី មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រាប់​ការ​ជួប​ប្រកួត​គ្នា​លើក​នេះ រឿង សោ​ភ័​ណ្ឌ ធ្វើ​បាន​ល្អ​ត្រឹមតែ​១​ទឹក​ដំបូង​ប៉ុណ្ណោះ ឯ នី សុ​ភី ឈ្នះ​ការ​ប្រកួត​៤​ទឹក​ដាច់​តែ​ម្ដង ។ ដូច​ជា​ការ​លើក​ឡើង​នៅ​មុន​ពេល​ប្រកួត​អ៊ី ចឹ​ង រឿង សោ​ភ័​ណ្ឌ ចាញ់​ប្រៀប​ខាង​កម្ពស់ នី សុ​ភី ដូច្នេះ​ទាល់តែ​ចូល​កៀក​ទើប​មានឱកាស​យកឈ្នះ​បាន តែបើ​វាយ​ជា​ប្រយោល​មិន​អាច​យកឈ្នះ នី សុ​ភី បាន​ឡើយ ។

ចំណែក​គូប្រកួត​មិត្តភាព​វិញ ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ យក​ឈ្នះ​កីឡាករ​ថៃ Khun Krong Thap ដោយ​វាយ​ឱ្យ​ខូចដៃ​នៅ​ត្រឹម​ទឹក​ទី​៤ ។

រីឯ ព្រំ សំណាង​មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ យក​ឈ្នះ​កីឡាករ​ប្រេ​ស៊ី​ល Pereira Jean Carlos នៅ​ត្រឹម​ទឹក​ទី​២ ។ ចំណែក​កីឡាករ ប៉ុក វិបុល មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រ​យោង​​៩១១​យក​ឈ្នះ​កីឡាករ អេ​លី​ត សុវណ្ណ​ម៉ា​យ មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ​ដោយ​ពិន្ទុ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ